កម្សាន្ត៖ ​​ដូចដែលប្រិយមិត្តធ្លាប់ជ្រាបរួចមកហើយថា នៅក្នុងជួរសិល្បៈ នៅពេលដែលបានក្លាយជាតារា យើងតែងតែឃើញសិល្បករនានា ប្ដូរឈ្មោះដើមកំណើតរបស់ពួកគេទៅជាឈ្មោះថ្មី ដើម្បីងាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ។

ពិតណាស់ តារាសម្ដែងកូរ៉េ ទាំងប្រុសទាំងស្រី ទាំងប៉ុន្មាននាក់ខាងក្រោមនេះ ក៏តែងតែប្រើឈ្មោះថ្មីដើម្បីចាប់ផ្តើមអាជីពរបស់ពួកគេផងដែរ។ ប៉ុន្តែជារឿយៗ អ្នកគាំទ្រមិនដឹងទេថា ឈ្មោះពីកំណើតរបស់ពួកគេ ខុសគ្នាទាំងស្រុងពីអ្វីដែលអ្នកគាំទ្រស្គាល់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះទៅតាមដាន និងស្គាល់ឈ្មោះពិតរបស់គេដូចខាងក្រោម៖

១.Park Seo Joon

ឈ្មោះពិតរបស់តារាសម្ដែង Park Seo Joon គឺ Park Yong Kyu។ ដោយសារមានមនុស្សមិនច្រើនទេ ដែលស្គាល់ឈ្មោះពិតរបស់លោក។ លោកប្រើឈ្មោះពិតនេះ សម្រាប់តែពេលធ្វើការបរិច្ចាគ ការងារសង្គម ឬការធ្វើអ្វីមួយបែបឯកជនប៉ុណ្ណោះ។ 

Park Seo Joon

២.Hyun Bin

ពិបាក​នឹង​ជឿដែរ តាមពិតតារាសម្ដែង Hyun Bin ​មាន​ឈ្មោះកំណើត​ថា Kim Tae Pyeong។ ប្រភព​ខ្លះ​និយាយ​ថា​ លោក​កែ​ឈ្មោះដើម​ដំបូងរបស់ខ្លួន​ក្នុង​អាជីព​ ​ព្រោះ​លោក​យល់​ថា​ឈ្មោះ​ពិត​របស់​ខ្លួន​ពិបាក​បញ្ចេញ​សំឡេងពេក។

Hyun Bin

៣.Gong Yoo

ពិតជាមិនគួរឲ្យជឿទេមែនទេ? ព្រោះសូម្បីតែ បុរសសង្ហាមិនចេះចាស់រូបនេះ ក៏មានឈ្មោះពិតផ្សេងដែរ។ Gong Yoo មានឈ្មោះកំណើតថា Gong Ji Cheol។ តាមពិតទៅ លោកបានបង្កើតឈ្មោះក្នុងសិល្បៈថា Gong Yoo នេះ ជាឈ្មោះប៉ាម៉ាក់របស់លោក។ ដោយពាក្យថា Gong ជានាមត្រកូលឪពុករបស់លោក និងពាក្យថា Yoo ជានាមត្រកូលម្ដាយរបស់លោក។

Gong Yoo

៤.Song Ji Hyo

ឈ្មោះពិតរបស់ Song Ji Hyo គឺ Cheon Soo Yeon។ តាមពិតនាងមានឈ្មោះកំណើតថា Cheon Seong Im ប៉ុន្តែក្រោយមកត្រូវបានប្តូរឈ្មោះវិញ។ នៅ​ដើម​អាជីព​ជា​តារា​បង្ហាញ​ម៉ូត នាង​បាន​សម្រេច​ចិត្ត​ដាក់ឈ្មោះ Song Ji Hyo ដែល​បាន​បំផុស​គំនិត​ចេញពីឈ្មោះ​តារា​ស្រីពីររូបដែលនាងចូលចិត្ត គឺ Song Seung Heon និង Song Hye Kyo។

Song Ji Hyo

៥.Shin Min Ah

នាងមានឈ្មោះកំណើតថា Jang Min Ah។ នាងចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតដោយដាក់ឈ្មោះថា Yang Min Ah ហើយឈ្មោះរបស់នាងក៏ទទួលបានប្រជាប្រិយភាពខ្លះដែរ ព្រោះវាស្រដៀងនឹងឈ្មោះ “Burger Girl” ដ៏ល្បីរបស់ Yang Mi Ra នាពេលនោះ ប៉ុន្តែបែរជាដូរមកជាឈ្មោះ Shin Min Ah ដូចយើងស្គាល់សព្វថ្ងៃនេះ។ 

Shin Min Ah

៦.Kim Woo Bin

ឈ្មោះពិតរបស់ Kim Woo Bin គឺ Kim Hyun Joong ។ លោក​បាន​កែ​ឈ្មោះ​​នេះ​នៅ​ពេល​ដែល​លោក​ប្តូរ​ពី​ការ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូត​ទៅ​ជា​តារា​សម្ដែង។ យោងតាម ​​Woo Bin មូលហេតុដែលលោកជ្រើសរើសឈ្មោះផ្សេងសម្រាប់អាជីពសម្ដែងរបស់ខ្លួន គឺដើម្បីកុំឲ្យឈ្មោះរបស់លោកច្រឡំជាមួយតារាសម្តែង Kim Hyun Joong ដែលដើរតួជា Yoon Ji Hoo ក្នុងរឿង K-Drama «Boys Over Flowers»។

Kim Woo Bin

៧.Son Ye Jin

ដូច​នឹង​ស្វាមី Hyun Bin របស់នាងដែរ Son Ye Jin ក៏​បាន​កែ​ឈ្មោះ​នៅ​ដើម​អាជីព​សម្ដែង​របស់​នាង​ដែរ។ ឈ្មោះពិតរបស់នាងគឺ Son Eon Jin។ 

Son Ye Jin

ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]