យល់ដឹង៖ សេចក្តីសុខរបស់មនុស្សយើងម្នាក់ៗ មិននៅទីណាឆ្ងាយទេ ណាស់តែយើងខ្លួនឯងដែលមើលមិនឃើញវា ហើយតែងតែនាំទុក្ខដាក់ខ្លួនឯងជានិច្ច អញ្ចឹងហើយ មនុស្សដែលគេចង់មានក្តីសុខពិត គេមិនបណ្តោយឱ្យរឿងកើតទុក្ខណាមួយ ចេះតែចូលមកក្នុងជីវិតគេទេ។

ហេតុនេះហើយ ប្រសិនបើអ្នករាល់គ្នាចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សម្នាក់  ដែលមានក្តីសុខពិត និងគ្មានអ្វីដែលអាចមកធ្វើឱ្យអ្នកដេកកើតទុក្ខបាន អ្នករាល់គ្នាត្រូវមានចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះមនុស្សដែលគេមានក្តីសុខពិត គេតែងមានចំណុចទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សដែលមានក្តីសុខពិត តែងមានចំណុចទាំងនេះ៖

១. មិនអួតច្រើន

រូបតំណាង

មនុស្សដែលគេមានក្តីសុខពិត គេមិនដែលអួតច្រើននោះទេ ព្រោះតែគេមិនត្រូវការមុខមាត់ ឬពាក្យកោតសរសើរពីអ្នកដទៃអ្វីនោះទេ ក្រៅពីត្រូវភាពស្ងប់សុខនៅក្នុងចិត្តរបស់គេ ហេតុនេះ បើចង់មានក្តីសុខពិត មិនចាំបាច់ទាល់តែបង្ហាញឱ្យគេគ្រប់គ្នាដឹងថាអ្នកមានក្តីសុខនោះទេ។

២. ចេះចែករំលែក

រូបតំណាង

ពិតណាស់ មនុស្សដែលគេមានក្តីសុខ គេតែងតែចេះចែករំលែក និងជួយដល់មនុស្សណាដែលត្រូវការជំនួយ ដោយមិនត្រូវការការតបស្នងអ្វីមកវិញនោះទេ ក្រៅពីធ្វើឱ្យខ្លួនពួកគេមានក្តីសុខ នៅពេលដែលបានជួយមនុស្ស អញ្ចឹងហើយ ប្រសិនបើអ្នកបានជួយនិងចេះចែករំលែកជាមួយនឹងមនុស្សជុំវិញខ្លួនបានច្រើនប៉ុណ្ណា អ្នកនឹងមានក្តីសុខច្រើនប៉ុណ្ណឹង។

៣. មិនខ្វល់ពីរឿងណាដែលគ្មានប្រយោជន៍

រូបតំណាង

អាចមានក្តីសុខបាន ទាល់តែជាមនុស្សម្នាក់ដែលមិនចេះខ្វល់ពីរឿងណាដែលគ្មានប្រយោជន៍ ជាពិសេសពាក្យសម្តីនិងការគិតរបស់អ្នកដទៃ ដូច្នេះបើអ្នកចង់ឱ្យខ្លួនឯងមានក្តីសុខពិត អ្នកត្រូវរៀនព្រងើយកន្តើយជាមួយនឹងរឿងណាដែលគ្មានប្រយោជន៍សម្រាប់ខ្លួនអ្នក ទើបអ្នកទទួលបានក្តីសុខពេញលេញ។

៤. តែងប្រឹងប្រែអភិវឌ្ឍខ្លួនឯង

រូបតំណាង

សេចក្តីសុខពិតរបស់មនុស្សយើងម្នាក់ៗ មិនមែនទាល់តែមានលុយចាយពេញៗដៃ ឬមានឈ្មោះល្បីល្បាញអ្វីនោះទេ គ្រាន់តែអាចក្លាយទៅមនុស្សម្នាក់ដែល តែងតែប្រឹងប្រែងអភិវឌ្ឍខ្លួនឯង និងអាចរឹងមាំឆ្លងកាត់នូវឧបសគ្គជីវិតជាច្រើនទៅ គឺវាជារឿងដែលធ្វើឱ្យខ្លួនអ្នក មានមោទនភាពចំពោះខ្លួនឯងណាស់ទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]