ស្នេហា៖ មនុស្សស្រីងាយនឹង ធ្វើឱ្យមនុស្សប្រុសស្រលាញ់ក៏ពិតមែន តែអ្វីដែលពិបាកនោះ គឺការដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់ស្មោះស្ម័គ្រ ដោយមិនប្រួលប្រែទៅណា តែមុននឹងក្លាយទៅជាមនុស្សស្រីម្នាក់ ដែលធ្វើឱ្យមនុស្សប្រុសមិនអាចឈប់ស្រលាញ់បាន មនុស្សស្រីក៏ត្រូវធ្វើខ្លួនឱ្យល្អជាមុនសិនផងដែរ។

ដូច្នេះហើយ ដើម្បីចង់ឱ្យមនុស្សប្រុសស្រលាញ់អ្នក ដោយមិនចង់បែកចិត្តពីអ្នកទៅណា មនុស្សស្រីត្រូវតែរៀនធ្វើខ្លួនឱ្យស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដូចដែលបានរៀបរាប់នេះ ទើបមនុស្សប្រុសគេស្រលាញ់អ្នកដោយមិនចង់បែកពីអ្នក ហើយក៏គ្មានថ្ងៃប្រួលប្រែចិត្តចំពោះអ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទមនុស្សស្រី ដែលមនុស្សប្រុសស្រលាញ់ហើយមិនចង់បែក៖

‌១. មនុស្សស្រីដែលមានហេតុផល

រូបតំណាង

ភាគច្រើននៃមនុស្សស្រីដែលមានហេតុផល គឺមិនងាយនឹងធ្វើឱ្យមនុស្សប្រុសប្រួលប្រែចិត្ត ឬចង់បែកដោយងាយឡើយ ព្រោះមនុស្សស្រីបែបនេះកម្ររកបានខ្លាំងណាស់ ដោយសារតែជាទូទៅមនុស្សស្រី ជាមនុស្សចូលចិត្តរករឿង និងតែងតែប្រើអារម្មណ៍ហួសហេតុ ដូច្នេះទើបនៅពេលដែលមនុស្សប្រុស គេបានជួបនឹងមនុស្សស្រីដែលមានហេតុផល គេមិនងាយចង់បែកចិត្តទៅណាឡើយ។

២. មនុស្សស្រីដែលចេះស្រលាញ់ខ្លួនឯង

រូបតំណាង

ប្រភេទមនុស្សស្រីដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់ហើយមិនចង់បែក គឺជាមនុស្សស្រីដែលចេះស្រលាញ់និងមើលថែខ្លួនឯង ព្រោះថាមនុស្សស្រីដែលចេះស្រលាញ់ខ្លួនឯង គេមិនសូវមានពេលវេលាតាមរករឿងមនុស្សប្រុសដែលធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ជាមួយឡើយ ម្យ៉ាងការដែលមនុស្សស្រីចេះស្រលាញ់ខ្លួនឯង វាក៏ជាអ្វីដែលធ្វើឱ្យខ្លួនពួកគេកាន់តែមានតម្លៃ។

៣. មនុស្សស្រីដែលមានចិត្តទូលាយ

រូបតំណាង

សម្រស់ស្រស់ស្អាតរបស់មនុស្សស្រី ងាយនឹងធ្វើឱ្យមនុស្សប្រុសលង់ស្រលាញ់ តែមិនប្រាកដថាស្រលាញ់គ្មានថ្ងៃចង់បែកទេ​ តែសម្រាប់មនុស្សស្រីដែលមានចិត្តទូលាយ និងមិនសូវចេះប្រកាន់ច្រើនចំពោះមនុស្សប្រុស តែងតែធ្វើឱ្យមនុស្សប្រុសរស់នៅជាមួយដោយគ្មានសម្ពាធ ដូច្នេះទើបបានជាមនុស្សប្រុសស្រលាញ់ហើយ មិនងាយចង់បែក។

៤. មនុស្សស្រីដែលពូកែយល់ចិត្ត

រូបតំណាង

អ្វីដែលមនុស្សប្រុសត្រូវការពីមនុស្សស្រីដែលគេស្រលាញ់បំផុតនោះ គឺការដែលយល់ពីចិត្តរបស់គេ ដូច្នេះមិនមែនមានតែមនុស្សស្រីទេ ដែលត្រូវការការយល់ចិត្ត មនុស្សប្រុសក៏ត្រូវការដូចគ្នា ហើយបើអ្នកជាមនុស្សស្រីម្នាក់ដែលតែងតែយល់ពីចិត្តមនុស្សគ្រប់គ្នា ជាពិសេសមនុស្សប្រុស គេច្បាស់ជាគ្មានថ្ងៃបែកពីអ្នកឡើយ ព្រោះការយល់ចិត្តរបស់អ្នក ធ្វើឱ្យគេដឹងថាអ្នកបានឱ្យតម្លៃគេ។

៥. មនុស្សស្រីឆ្លាត

រូបតំណាង

ភាពឆ្លាតវៃរបស់មនុស្សស្រី អាចជាផ្នែកមួយដែលធ្វើឱ្យជីវិតរបស់មនុស្សប្រុសទទួលបានការរីកចម្រើន ព្រោះមនុស្សប្រុសសម័យនេះ ស្រលាញ់មនុស្សស្រីមិនមើលទៅលើតែភាពស្រស់ស្អាតនៅពីខាងក្រៅតែមួយមុខទេ តែគេជ្រើសរើសយកមនុស្សស្រីណា ដែលអាចជួយធ្វើឱ្យជីវិតគេរីកចម្រើនទៅមុខ ទើបគេដាក់ចិត្តថាស្រលាញ់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]