ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិនថានៅលើបណ្ដាញសង្គម ហ្វេសប៊ុក ឬតិកតុកនោះទេ សង្គេតឃើញថាមានការផ្ទុះនៅបទបម្រៀងមួយបទមានចំណងជើងថា«មហាសណ្ដុំ» ដែលជាសំនៀងដើមរបស់ លោកស្រី ហ៊ឹម ស៊ីវន ដោយសារតែ អ្នកលក់អនឡាញម្នាក់ បានយកបទនេះទៅកាត់ដាក់ស្ទើរគ្រប់វីដេអូរបស់ខ្លួន។
យ៉ាងណាមិញ បន្នាប់ពីឃើញមានការល្បីល្បាញផ្ទុះកក្រើក ពេញបណ្ដាញសង្គមបែបនេះ ស្រាប់តែថ្មីៗនេះ កញ្ញា ចំរើន សុភ័ក្ត្រ បានលើកយកមកបកស្រាយ សារជាថ្មី យ៉ាងពីរោះរណ្ដុំតែម្ដង ជាមួយនឹងទឹកដមសម្លេងបែបស្អកតិចៗទៀតនោះ រឹតតែធ្វើឲ្យបទចម្រៀងមួយនេះកាន់តែពីរោះប្លែកអារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយពីបានស្តាប់ កញ្ញា ចំរើន សុភ័ក្ត្រ បកស្រាយនូវបទ«មហាសណ្ដុំ»នេះឡើងវិញហើយ អ្នកស្តាប់នាំគ្នាសរសើរទឹកដមសម្លេងរបស់ កញ្ញា ព្រាតតែម្ដង មិនថាបទបែបណា ក៏តារាស្រីរូបនេះនៅតែច្រៀបបានពីរោះ៕
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]