យល់ដឹង៖ ប្រសិនបើអ្នកជាមនុស្ស Introvert អ្នកមិនចូលចិត្តចេញក្រៅនោះទេ ប៉ុន្តែមិនមែនមានន័យថា អ្នកមិនរួសរាយរាក់ទាក់នោះទេ។ អ្នកគ្រាន់តែចូលចិត្តរក្សាខ្លួនអ្នក ហើយអ្នកចូលចិត្តនៅផ្ទះ និងអានសៀវភៅ ជាជាងទៅបារ មើលកុន ឬភោជនីយដ្ឋានដើម្បីដើរលេងជាមួយមិត្តភក្តិមួយចំនួន។ 

រូបតំនាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកស្គាល់តារានិករដែលចូលចិត្តនៅតែផ្ទះទេ ៖

១. Virgo ♍️ Virgos មិនចូលចិត្តពិធីជប់លៀង ឬព្រឹត្តិការណ៍សង្គមទាល់តែសោះ។ ពួកគេចូលចិត្តនៅជាប់នឹងគ្រួសាររបស់ពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ច្បាស់។

២. Cancer ♋️ Cancer គឺប្រៀបដូចជាអ្នកចិញ្ចឹមបីបាច់ដ៏ល្អ ហើយជីវិតរបស់ពួកគេវិលជុំវិញផ្ទះ និងគ្រួសាររបស់ពួកគេ។ នៅចុងសប្តាហ៍ ពួកគេនឹងធ្វើកិច្ចការរបស់ពួកគេដោយរីករាយ និងចម្អិនអាហារសម្រាប់ដើម្បីគ្រួសារ។ 

៣. Pisces ♓️ ពួកគេបារម្ភអំពីការខ្មាស់អៀនជាមួយខ្លួនឯង ក្នុងស្ថានភាពណាមួយនៃសង្គម ដែលជាមូលហេតុដែល ពួកគេសុខចិត្តនៅផ្ទះច្រើន និងរីករាយក្នុងការស្នាក់នៅ ក្នុងបរិយាកាសស្ងប់ស្ងាត់។

៤. Capricorn ♑️ Capricorns មិនមែនជាប្រភេទមនុស្ស ដែលស្វែងរកពេលវេលាសប្បាយគ្រប់ពេលទេ។ ការងារ គឺជាអ្វីដែលពួកគេចង់ធ្វើ ហើយជីវិតរបស់ពួកគេវិលជុំវិញផ្ទះ ឬការិយាល័យរបស់ពួកគេតែប៉ុណ្ណោះ។ 

អត្ថបទដោយ ៖ Yukvey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]