ភ្នំពេញ៖ រយៈពេល ២ទសវត្សជាមួយភាពល្បីល្បាញលើវិថីសិល្បៈ មហាជនប្រាកដជាបានស្គាល់តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង​ ពេជ្រ សោភា តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ មិនតែប៉ុណ្ណោះ ក្រៅពីទឹកដមសម្លេងដ៏ពីរោះរណ្តំស្ថិតក្នុងដួងចិត្តមិត្តអ្នកស្តាប់ តារាចម្រៀងស្រីរូបនេះក៏មានសមត្ថភាពពិសេសមួយទៀតជាអ្នកតែងនិពន្ធបទចម្រៀង ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះនៅតែទទួលបានកេរ្តិ័ឈ្មោះបោះសម្លេងមិនចេះរីងស្ងួត  ប៉ុន្តែបើវិលត្រឡប់ទៅរម្លឹងរឿងរ៉ាវពីជីវប្រវត្តិដ៏កម្សត់មុនចាប់ផ្តើមសិល្បៈ គឺគាត់បានតស៊ូ និងជំនះរាល់ឧបសគ្គគ្រប់ច្រកល្ហក ទម្រាំឈានដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ និងក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ ដែលអាចប្រៀបបានដូចទៅនឹងព្រះនាង Cinderella។

អ្នកនាង  ពេជ្រ សោភា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីកុំឲ្យខាតពេលយូរ មករម្លឹករឿងកម្សត់ដ៏ជូរចត់របស់តារាចម្រៀង ពេជ្រ សោភា

អ្នកនាង ពេជ្រ សោភា កើតក្នុងត្រកូលគ្រួសារដែលមានជីវភាពក្រីក្រ មកពីខេត្តព្រៃវែង និងមានបងប្អូនចំនួន ៥ នាក់ ហើយអ្នកនាងជាកូនពៅ។ នៅក្នុងវ័យអាយុ ១០ ឆ្នាំ ដោយសារតែជីវភាពគ្រួសារក្រីក្រខ្លាំងពេក ក្រោយទំនេរពីការសិក្សារៀនសូត្រអ្នកនាងតែងទៅជួយរុញរទេះដើរលក់អំពៅសាង លក់បន្លែ ឈានដល់រដូវវស្សាប្តូរមកលក់ខ្ចៅខ្យងស្ងោរវិញ ជាការជួយសម្រាលដល់ជីវភាពឪពុកម្តាយ និងអាចដោះទាល់រួចមួយថ្ងៃៗ ហើយទោះបីជានៅពេលដើរលក់នៅក្រោមកម្តៅព្រះអាទិត្យ ព្យុះភ្លៀង ប៉ុន្តែអ្នកនាងតែងយកការច្រៀងលេងដើម្បីបំបាត់ភាពនឿយហត់ ភាពរងា និងរំសាយអារម្មណ៍សៅហ្មងទាំងឡាយ។ ថ្វីត្បិតអ្នកនាងបានចំណាយកម្លាំង​ និងឆ្លៀតពេលក្រោយពីការសិក្សាក្តីទាំងវ័យកុមារភាព ក៏នៅតែមិនអាចជួយគ្រួសារគេចចេញពីភាពក្រីក្របានឡើយ ទើបបណ្តាលឲ្យអ្នកនាងសម្រេចចិត្តឈប់រៀននៅថ្នាក់សិក្សាកម្រិតមធ្យម ដើម្បីយកពេលវេលាជួយរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះអ្នកនាងមិនចង់ឃើញឪពុកម្តាយលំបាកឡើយ។

រូបពីមុនរបស់អ្នកនាង ពេជ្រ សោភា

នៅក្នុងឆ្នាំ ២០០១ ដោយសារបេះដូងស្រលាញ់សិល្បៈខ្លាំង មានក្តីស្រមៃខ្ពស់ និងចិត្តមានៈចង់ដឹកដៃគ្រួសាររត់គេចពីទីទ័លក្រ អ្នកនាងក៏សម្រេចចិត្តដាក់ពាក្យចូលប្រលងនៅក្នុងភោជនីដ្ឋានមួយកន្លែង ហើយយកថវិកាមួយចំនួនដែលឈ្នះជ័យលាភីមកជូនម្តាយ ដើម្បីទិញម៉ាស៊ីនកិនទឹកអំពៅជំនួសការរុញរទេះ និងជាផ្នែកមួយបង្កើនចំណូលក្នុងគ្រួសារ។ ក្រោយមកទៀតអ្នកនាងចាប់ផ្តើមប្តូរវាសនាជាអ្នកចម្រៀងក្នុងភោជនីដ្ឋានរាត្រីមួយកន្លែង ដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួចតែប៉ុណ្ណោះក្នុងមួយយប់ៗ។

រូបពីមុនរបស់អ្នកនាង ពេជ្រ សោភា

ជាភ័ព្វសំណាងនៅក្នុងឆ្នាំ ២០០៤ អ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ធំជាងគេក្នុងប្រទេសកម្ពុជា បានចាប់អារម្មណ៍ និងឃើញពីសមត្ថភាពច្រៀង​រួមទាំងទឹកដមសម្លងពីរោះ ក៏បានផ្តល់ឱកាស ហើយបទចម្រៀងដំបូងបង្អស់ ដែលមានមហាជនចាប់ផ្តើមស្គាល់អ្នកនាងបណ្តើរៗ មានចំណងជើងថា «Better Day» ជាបទមានប្រវត្តិជូរចត់ និងកម្សត់កម្រជាងគេ ជាពិសេសជាបទចម្រៀងដែលបើកទំព័រជីវិតថ្មីរបស់ក្រុមគ្រួសារអ្នកនាងដែលមិនអាចបំភ្លេចបាន។

រូបពីមុនរបស់អ្នកនាង ពេជ្រ សោភា

ក្រោយពីបទនេះទទួលបានប្រជាប្រិយភាព ខាងផលិតកម្មរស្មីហង្សមាសក៏បាននិពន្ធបទចម្រៀងថ្មីៗឲ្យអ្នកនាងជាបន្តបន្ទាប់ដូចជាបទ «ស្តាប់បេះដូងអូនផង» «Dream About You» «ស្តាប់បេះដូងអូនផង» «ស្លាប់ក្នុងឧទ្យានទឹកភ្នែក» «Need You» «ស្ងប់ចិត្ត» និងបទល្បីៗជាច្រើនទៀត។ អំឡុងពេលនោះត្បិតអ្នកនាងបានក្លាយជាតារាចម្រៀងក្រោមដំបូងផលិតកម្មធំក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែបន្តធ្វើការច្រៀងនៅក្នុងក្លឹបកម្សាន្ត Spark ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះអ្វីដែលអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់នោះ គឺអ្នកនាងក៏មានសមត្ថភាពពិសេសក្នុងការតែងនិពន្ធបទចម្រៀង Original Song ផងដែរ។

រូបពីមុនរបស់អ្នកនាង ពេជ្រ សោភា

បន្ទាប់ពីនោះមកកេរ្តិ៍ឈ្មោះបោះសម្លេងរបស់អ្នកនាង ពេជ្រ សោភា កាន់តែស្រឺតឡើងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងស្នាដៃល្អ និងសម្ធិទ្ធផលល្អៗជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាងក៏បានក្តោបឱកាសក្លាយជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើន។

រូបពីមុនរបស់អ្នកនាង ពេជ្រ សោភា

ដោយសារឃើញពីសមត្ថភាព និងឆន្ទៈតស៊ូរបស់អ្នកនាង​ ពេជ្រ សោភា ទើបបណ្តាលឲ្យក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានសម្រេចចុះកុងត្រាសហការជា Brand Ambassador ​ ជាមួយតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះនៅក្នុងឆ្នាំ ២០១៦ ដែលកាលនោះ OPPO ក៏បានធ្វើសន្និសិទកាសែតមួយនៅឯសណ្ឋាគារសុខា ដើម្បីជាការស្វាគមន៍ពីវត្តមានតារាតំណាងនៃក្រុមហ៊ុន OPPO ផងដែរ។ ហើយបើតាមដឹង OPPO ជាក្រុមហ៊ុនទី១ បានសម្រេចជ្រើសអ្នកនាង ពេជ្រ សោភា ជាតារាតំណាងដំបូងគេបង្អស់ ក្រោយមកក៏មានបណ្តាក្រុមហ៊ុនផ្សេងៗបានសហការចុះកុងត្រាជាមួយអ្នកនាងជាបន្តបន្ទាប់។

អ្នកនាង ពេជ្រ សោភា

បន្ទាប់មកនៅក្នុងឆ្នាំ 2017 OPPO និងអ្នកនាង ពេជ្រ សោភា បានចាប់ដៃសហការគ្នាដើម្បីផលិតជាវីដេអូចម្រៀង «មិត្ត ១០០ ឆ្នាំ» និងមានការចូលរួមការសម្តែងពីលោក ឈឹម សក្កដា ដែលជាវីដេអូចម្រៀងនោះពិតជាផ្ទុះកក្រើកដោយឃើញមានអ្នកចុច share ពេញបណ្តាញសង្គមយ៉ាងភ្លក់ទឹកភ្លក់ដី។

ដោយមិនឲ្យមហាជនអ្នកគាំទ្រទន្ទឹមរង់ចាំយូរនៅក្នុងឆ្នាំ ២០១៨ អ្នកនាង ពេជ្រ សោភា ក៏បានបញ្ចេញវីដេអូសាច់រឿងខ្លី ឬហៅថា Short Film ដែលមានចំណងជើងថា​ «Lock សោរបេះដូង» ជាចំណងដៃរយៈពេល ២ ឆ្នាំរវាងអ្នកនាង ពេជ្រ សោភា ជាមួយ OPPO ចាប់ដៃសហការគ្នា។ ជាមួយគ្នានេះនៅក្នុងឆ្នាំ ២០១៨ ជាឆ្នាំដែលអ្នកគ្រប់គ្នាចងចាំមិនភ្លេចនោះគឺ OPPO បានបញ្ចេញនូវស្មាតហ្វូន ម៉ូដែល F7 ដែលផ្ទុះកក្រើកពេញនិយមខ្លាំងទូទាំងប្រទេសកម្ពុជា ជាមួយនឹងពាក្យ "Selfie Expert And Leader"

វីដេអូ

អ្វីដែលកាន់តែពិសេស នេះជាឆ្នាំទី៦ ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់ក្រុមហ៊ុន គឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

អ្នកនាង ពេជ្រ សោភា

បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី១៥ តុលា ២០២២ OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ

https://www.facebook.com/OPPOCambodia/photos

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី ១ និងទី ២ ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖

១. តុក្កតាមាស Ollie (Limited Edition) ចំនួន ៣

២. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ ៣

៣. កាតាបស្ពាយ ចំនួន ១០

៤. ជញ្ជីងវៃឆ្លាត ​ ចំនួន ១០

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO

OPPO RENO SUPER FANS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា