ភ្នំពេញ៖ ជាការពិតណាស់ មហាជនជាច្រើនប្រាកដជា បានស្គាល់ច្បាស់មកហើយពីតារាស្រីដ៏មាន ទេពកោសល្យទាំងការ សម្ដែង និងជាពិធីការិនីដ៏ល្បី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បើទោះបីជារូបនាងមានគ្រួសារ និងកូនស្រីហើយក្តី លើសពីនេះ នាងមានជំនួញអាជីវកម្មជាច្រើន នៅក្នុងដៃផងដែរ។
យ៉ាងណាមិញ បើក្រលេកមកមើលពីរង្វង់គ្រួសាររបស់អ្នកនាង គង់ ចាន់ស្រីមុំ វិញគឺពោរពេញទៅដោយស្នាមញញឹម និងសុភមង្គលជាមួយនឹងភាពផ្អែមល្ហែមមិនណយនោះទេ។ លើសពីនេះ នាងតែងតែបង្ហោះពី ជីវិតគ្រួសារ ចែករំលេកសេចក្តីសុខរបស់ខ្លួន តាមបណ្ដាញសង្គម ជាមួយ នឹងស្វាមីដ៏ស្រស់សង្ហា របស់ខ្លួនធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបន្តចែករំលែកពីសកម្មភាព ផ្អែមល្ហែម ស្និទ្ធស្នាលនៅក្នុងគ្រួសារទៀតហើយ ដោយរូបនាងរួមទាំងគ្រួសារ បានធ្វើដំណើរកម្សាន្តបែបគ្រួសារ ទៅកាន់ប្រទេសថៃ ជាលក្ខណៈបែបគ្រួសារតូច ប៉ុន្តែ មើលទៅគ្រួសារអ្នកនាង ពិតជាមានសុភមង្គល និងភាពកក់ក្តៅខ្លាំងមែនទែន ដែលពោរពេញដោយស្នាមញញឹម។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]