រាជធានីភ្នំពេញ ៖ ក្រោយដកឃ្លាពីការងារសិល្បៈច្រើនឆ្នាំ ផ្លាស់ទៅរស់នៅជាមួយស្វាមីលើទឹកដីសហរដ្ឋអាមេរិក រហូតដល់សម្រាលកូនប្រុសទី២បានពេញរូបពេញរាងរួចមក មួយរយៈចុងក្រោយនេះ រូបនាងនិងគ្រួសារបានសម្រេចចិត្តផ្លាស់មករស់នៅស្រុកខ្មែរវិញ ខណៈមុខជំនួញក៏ត្រូវការអ្នកមើលការខុសត្រូវផងនោះ។
តួយ៉ាង តារាស្រីរូបនេះធ្លាប់អះអាងក្តែងៗតាំងពីមិនទាន់វិលត្រឡប់មកទឹកដីកំណើត ថារូបនាងមិនបោះចោលការងារសិល្បៈជាដាច់ខាត ព្រោះតែការងារនេះហើយទើបធ្វើឲ្យ មហាជនជាច្រើនបានស្គាល់រូបនាងនិងមានជីវិតប្រសើរដូចសព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី ក្នុងនាមជាតារាល្បីឈ្មោះបោះសម្លេងច្រើនឆ្នាំក្នុងវិថីសិល្បៈ មានគេឯងស្គាល់ពេញទឹកពេញដី និងធ្លាប់ប្រើជីវិតរស់នៅក្រៅក៏ពិតមែន តែពេលវិលត្រឡប់មកស្រុកកំណើតវិញ តារាស្រីរូបនេះនិងគ្រួសារ ប្រើជីវិតសែនសាមញ្ញ គួរឲ្យសរសើរ។
ជាក់ស្តែងថ្មីៗនេះ តារាស្រី សារ៉ាយ សក្ខណា និងស្វាមី ជិះរ៉ឺម៉ក់ឥណ្ឌាទៅយកកូនៗចេញរៀនធ្វើព្រងើយ មិនខ្វាយខ្វល់មុខមាត់ជាតារាល្បី ធ្វើខ្លួនសាមញ្ញៗ ប៉ុន្តែជះចំហាយកក់ក្តៅពេញទី ធ្វើឲ្យហ្វេនៗជ្រួលជ្រើមចង់មានគ្រួសារគួរឲ្យរីករាយដូចIdolដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]