រាជធានីភ្នំពេញ ៖ ទោះបីមិនទទួលជ័យលាភីក្តី តែ អតីតបេក្ខភាពX-Factor តារាចម្រៀង ជាតិ សុច្ចកា មានប្រជាប្រិយភាពមិនចាញ់គេឯងប៉ុន្មានឡើយ ជាងនេះទៅទៀត ក្រោយបញ្ចប់ការប្រកួត តារាស្រីរូបនេះ ទទួលបានការងារជាច្រើនក្នុងស្រុក ក្នុងនោះក៏ត្រូវចេញទៅច្រៀងនៅក្នុងទឹកដីប្រទេសអូស្ត្រាលីថែមទៀតផង។
តួយ៉ាង ដោយសារតែការចេញទៅច្រៀងក្រៅប្រទេស ដូច្នេះហើយ ទើបធ្វើឲ្យតារាស្រីវ័យក្មេងរូបនេះ ជួបជាមួយស្វាមីសព្វថ្ងៃរបស់ខ្លួននៅទីនោះ សេពគប់ជាមួយគ្នាបានមួយរយៈ អ្នកទាំងពីរក៏សម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ដែលបច្ចុប្បន្នតារាស្រី សុច្ចកា ទទួលបានចំណងដៃ កូនស្រីគួរឲ្យស្រឡាញ់ម្នាក់ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្រួសារមានសុភមង្គល កូនក៏កាន់តែធំ តែស្ងាត់ៗ តារាចម្រៀងរូបនេះ ទម្លាយរឿងចូលរោងការនៅស្រុកខ្មែរនាចុងខែតុលាខាងមុននេះ បោះធៀបរួចរាល់ថែមទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលបន្តិច ដោយថ្មីៗនេះ រូបនាងបង្ហោះរូបភាពធៀបការឈ្មោះខ្លួននិងស្វាមី ជាមួយនឹងសាររៀបរាប់ថា ៖
គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាកូវីដ១៩ ជាហេតុធ្វើឲ្យតារាស្រីរូបនេះនិងស្វាមី ត្រូវពន្យារពេលរៀបការ ខណៈការចុះឡើងមានការរិតបន្តឹង កាលពីប៉ុន្មានឆ្នាំមុននេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]