រាជធានីភ្នំពេញ ៖ ដូចដែលបានជ្រាបរួចមកហើយថា កំឡុងពេលល្បីឈ្មោះក្នុងការប្រកួត Cambodian Idol និងស្របពេល តារាចម្រៀង ពេជ្រ សូលីកា ទើបបែកធ្លាយ ដំណឹងបែកបាក់ជាមួយនឹងគូដណ្តឹងរួចមក តារាចម្រៀង ថុល សុភិទិ មហាជនចាប់ផ្តើមសង្ស័យមាន ទំនាក់ទំនងពិសេសជាមួយតារាស្រីរូបនេះ ក្រោយបង្ហាញភាពស្និទស្នាលនឹងគ្នាជារឿយៗ លើគណនីInstagramរបស់ខ្លួន។

តួយ៉ាង តារាស្រី សូលីកា និងតារាប្រុស ភិទិ ធ្លាប់បានបញ្ជាក់ច្បាស់ៗកន្លងមកថា គ្មានអ្វីលើសពីការរាប់អានដូចបងប្អូននោះឡើយ ម្យ៉ាងទៀត អ្នកទាំងពីរស្និទស្នាលនឹងគ្នាដូច្នេះដោយសារតែ រឿងការងារតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនៗ កាន់តែចាប់អារម្មណ៍នោះគឺ ក្រោយធ្លាយដំណឹងស្នេហ៍បរាជ័យ បទចម្រៀង«ហេតុអ្វីយើងបែកគ្នា?» របស់តារាស្រី សូលីកា ផ្ទុះការគាំទ្រគួរឲ្យកត់សម្គាល់ ទៀតសោត មិនយូរប៉ុន្មានផង ស្រាប់តែគេឃើញ តារាចម្រៀង ភិទិ ច្រៀងបទនេះក្នុងទំនុកចម្រៀងជាមនុស្សប្រុស ទទួលបានការទស្សនាយ៉ាងច្រើនពីមហាជន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បែកធ្លាយវីដេអូអ្នកទាំងពីរ ច្រៀងរួមគ្នាលើឆាក ជាមួយនឹងសម្លេងស្រាលស្រទន់​ និងបង្ហាញកាយវិការផ្អែមល្អែមទៀតនោះ ធ្វើឲ្យហ្វេនៗនៅទីនោះ ស្រែកហ៊ោគាំទ្រស្ទើរផ្ទុះឆាក ធ្វើឲ្យទស្សនិកជនឃើញវីដេអូហើយ នាំគ្នាអៀនជំនួស មើលចូលតួដូចជាគូស្នេហ៍ពិតៗថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង ពេជ្រ សូលីកា
   តារាចម្រៀង ពេជ្រ សូលីកា
   តារាចម្រៀង ថុល សុភិទិ
  តារាចម្រៀង ថុល សុភិទិ
តារាចម្រៀង ពេជ្រ សូលីកា និង  តារាចម្រៀង ថុល សុភិទិ
តារាចម្រៀង ពេជ្រ សូលីកា និង តារាចម្រៀង ថុល សុភិទិ
តារាចម្រៀង ពេជ្រ សូលីកា និង តារាចម្រៀង ថុល សុភិទិ
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា