ភ្នំពេញ៖ ក្រឡេកឃើញថា បច្ចុប្បន្ននេះ ជាមួយនឹងការប្រកបរបររកស៊ីយ៉ាងជោគជ័យហើយនោះ អតីតតារាចម្រៀង ម៉ូលីកា កាន់តែបង្ហាញពីជីវិតស៊ីវីល័យនៅក្នុងក្រុមគ្រួសារ មិនថាជាផ្ទះ លុយ ឡាន ដែលកើតចេញមកពីការខិតខំប្រឹងប្រែងរបស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែង កាលពីថ្មីៗនេះវិញ តារាស្រី ម៉ូលីកា បានធ្វើឲ្យហ្វេនៗព្រមទាំងមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើភាពហ៊ឺហារបស់នាង ដោយបានបង្ហាញពីសមាជិកថ្មីមួយនៅលើបណ្ដាញសង្គម ដែលជាឡានស៊េរីទំនើបមួយគ្រឿង ដែលទើបនឹងទិញ ក្នុងតម្លៃ ៣៥ម៉ឺនដុល្លារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ម៉ូលីកា ក៏បានបញ្ចេញនូវរូបភាពជាច្រើនសន្លឹក បង្ហាញរថយន្តពណ៌ក្រហមប្រណីត ពោរពេញដោយភាពទាក់ទាញ ដែលធ្វើឲ្យអ្នកទស្សនាបានចូលមកសរសើរ ទៅលើការខិតខំរបស់នាងរហូតដល់អាចមានជីវិតយ៉ាងសុខស្រួល និងពោរពេញទៅដោយភាពសម្បូរបែប បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ូលីកា
ម៉ូលីកា
រូបភាព
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ូលីកា