កំពង់សោម៖ តារាស្រី ដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែលគេស្គាល់ថា មានរាងស្អាត មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។
បើងាកត្រឡប់ទៅមើល ជីវិតឯកជនវិញ តារាស្រីរូបនេះ មានគូស្នេហ៍ទម្លាយមុខពេញទី ប៉ុន្មានឆ្នាំមកហើយ ក្នុងនោះ ក៏ត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាពិធីករប្រុសជំនាញភាសាអង់គ្លេស នៅកម្ពុជាម្នាក់ផងដែរ មិនត្រឹមតែ បានគូស្នេហ៍រូបសម្បត្តិសង្ហាប៉ុណ្ណោះទេ រូបលោកថែមទាំង មើលថែតារាស្រីរូបនេះ ដូចព្រះនាងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះស្រាប់តែ មិត្តប្រុស កញ្ញា ជីមមី បានចេញមកបង្ហោះរូបគូជាច្រើនសន្លឹក ជាមួយនាង ថែមទាំងបានភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យយ៉ាងវែងអន្លាយយ៉ាងដូច្នេះថា៖
ក្រោពីបានឃើញ ការបង្ហោះរបស់ មិត្តប្រុសរបស់ តារាស្រីរូបនេះយ៉ាងដូច្នេះហើយ ក៏មានហ្វេនៗជាច្រើន ជាពិសេសមិត្តៗនារីតែម្ដង ចូលទៅខមិន ជូនពរអ្នកទាំងពីរកាន់តែស្រលាញ់គ្នា ថែមទាំងអ្នកខ្លះលួចច្រណែននិងជីវិតគូ ជីមមី ដែលមានដៃគូចេះគិតគូពីគ្នាបែបនេះណាស់៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]