រាជធានីភ្នំពេញ ៖ ចាប់ផ្តើមអាជីពជា ពិធីការិនីព័ត៌មានកម្សាន្តក្នុងស្ថានីយទូរទស្សន៍មួយកន្លែង ពេលនេះ កញ្ញា ជីមមី ទទួលការគាំទ្រខ្លាំងពីមហាជន ជាមនុស្សស្រីដែលធ្វើឲ្យគេឯងច្រណែននឹង វាសនាគ្រប់ៗគ្នា មិនថាជា ឋានៈគ្រួសារ រូបសម្រស់ ចំណេះដឹង និងជីវិតគូ ព្រមទាំងការរកស៊ីនោះឡើយ គឺសុទ្ធតែល្អគ្រប់ចំណុច។
ងាកទៅមើលជីវិតគូ ជឿជាក់ថាមហាជនប្រាកដជាជ្រាបច្បាស់ កញ្ញា ជីមមី បានបើកចំហ ទំនាក់ទំនងស្នេហាជាមួយនឹងពិធីករ Jimmy កាលពី២ឆ្នាំមុន ដោយមួយរយៈចុងក្រោយនេះ កញ្ញា ជីមមី ត្រូវហ្វេនៗសង្ស័យកៀកថ្ងៃចូលរោងការហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងថ្ងៃកំណើតកញ្ញា ជីមមី កាលពីប៉ុន្មានថ្ងៃមុននេះ គេក្រឡេកឃើញ គូស្នេហ៍ជាពិធីកររូបសង្ហាអនិកជនរបស់ខ្លួន បានជូនកាដូចិញ្ចៀនពេជ្រមួយវង់ គ្រាន់តែឃើញភិនភាគចិញ្ចៀនភ្លាម អ្នកគាំទ្រដាក់ការរំពឹងជាចិញ្ចៀនរៀបការបាត់ទៅហើយ មួយវិញទៀត ថ្មីៗនេះ សម្អាងការមួយកន្លែង បានបង្ហោះរូបភាពPre-Wedding របស់អ្នកទាំងពីរ ដោយបានរៀបរាប់ថា ៖
តួយ៉ាង មកទល់នឹងថ្ងៃនេះ គេក៏មិនទាន់ឃើញសាមីខ្លួនអះអាងពីរឿងល្បីមួយនេះនៅឡើយ ចំណែកឯហ្វេនៗវិញ ដាក់ការរំពឹងថា តារាៗសម័យឥលូវពូកែលាក់ណាស់ ចូលចិត្តSurpriseហ្វេនៗ ព្រោះតាំងពីលាតត្រដាងទំនាក់ទំនងនេះ ហ្វេនៗពេញចិត្តនឹងមួយគូនេះជាខ្លាំង សាកសមគ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]