រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំទៅហើយ តែតារាប្រុស ជា លាងឈែ នៅទទួលការគាំទ្រយ៉ាងពេញទំហឹងពីមហាជនគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែមានអាជីពជាតារាសម្តែងប៉ុណ្ណោះទេ រូបលោកក៏ត្រូវហ្វេនៗចាប់អារម្មណ៍នឹងរូបសម្បត្តិស្រស់សង្ហា ទម្រង់មុខគួរឲ្យទាក់ទាញ ពិសេសគឺរាងកាយមាំមួន សាច់ដុំកង់ៗនេះតែម្តង។
តួយ៉ាង ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកតែងបង្ហាញភាពស្និទស្នាលនឹងតារាម៉ូដែល កញ្ញា នួន ណត្ថិយា ជាញឹកញយមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ ទៅណាមកណាបណ្តើរគ្នាស្អិត ជាពិសេស កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ សាវិន ហ្វីលីព ហៅអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា ទើបធ្វើឲ្យហ្វេនៗជឿចិត្តកាន់តែខ្លាំងថាទំនាក់ទំនងរបស់តារាប្រុសស្រីទាំង២ដួងនេះគឺជាគូស្នេហ៍ពិតប្រាកដមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទើបនឹងដឹងថាមានគូកំណាញ់ចិត្តហើយមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះ តារាប្រុសរូបសង្ហា ជា លាងឈែ ដែលធ្វើឲ្យហ្វេនៗលួចចាប់ចិត្តមិនតិចនោះ ដឹកដៃគូស្នេហ៍ចូលរោងភ្ជាប់ពាក្យ កាលពីម្សិលមិញនេះហើយ ជាមួយគ្នានេះ អ្នកគាំទ្រនាំគ្នាអបអរសាទរ និងជូនពរអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]