អូស្ត្រាលី ៖ ទោះបី ផ្លាស់ទៅរស់នៅក្រៅប្រទេសជាង១០ឆ្នាំ និងដកឃ្លាពីវិស័យសិល្បៈខ្មែរដាច់ស្រឡះក្តី តែដោយសារ ទឹកចិត្តស្រឡាញ់ការច្រៀង តារាស្រី យ៉ាន លីនដា នៅបន្តអាជីពជាតារាចម្រៀងលើទឹកដីអូស្ត្រាលី ទទួលបានការគាំទ្រជាខ្លាំង ពីមហាជនរស់នៅទីនោះ ព្រោះក្រៅពីបកស្រាយចម្រៀងជាភាសាខ្មែរយ៉ាងពិរោះហើយនោះ រូបនាងក៏អាចបកស្រាយចម្រៀងជាភាសាបរទេសយ៉ាងរលូនទៀតផង។

ជាក់ស្តែង អាយុកាន់តែជ្រេ កូនស្រីក៏កាន់តែធំ តែតារាស្រីរូបនេះមិនខ្វាយខ្វល់រកអ្នកស្អំបេះដូងថ្មីឡើយ នៅចំណាយពេលមើលថែកូនស្រី ដែលប៉ុន្មានឆ្នាំចុងក្រោយនេះកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ព្រោះ សម្រស់កាន់តែស្រស់ស្អាត ក្មេងជាងវ័យ រី​ឯជីវិតឯកជនក៏កាន់តែមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ តារាស្រី យ៉ាន លីនដា ទម្លាយរូបភាពប៉ុន្មានសន្លឹកធ្វើដំណើរលើយន្តហោះ ទៅដើរលេងជាមួយកូនស្រីយ៉ាងរំភើយ ជះចំហាយកក់ក្តៅខ្លាំង ដើរលេងទៅណាមកណាតែ២នាក់ម្តាយកូន មើលហើយរីករាយជំនួស ដែលដំណើរកម្សាន្តម្តងនេះ រូបនាងមិនទាន់បង្ហើបថានឹងទៅប្រទេសណានៅឡើយទេ ទាំងនេះហើយទើបធ្វើឲ្យអ្នកគាំទ្រ ដឹងច្បាស់ថា ជីវិតឯកជនរបស់រូបនាងកាន់តែមានសុភមង្គល ដើរកម្សាន្តញឹកញាប់ ចំណែកសម្រស់វិញ កាន់តែក្មេងទៅៗ ស្អាតទៅៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង យ៉ាន លីនដា 
តារាចម្រៀង យ៉ាន លីនដា និងកូនស្រី
តារាចម្រៀង យ៉ាន លីនដា និងកូនស្រី
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា
តារាចម្រៀង យ៉ាន លីនដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា