ភ្នំពេញ៖ អាចនិយាយបានថា សិល្បការិនីដ៏ល្បី អ្នកនាង យ៉ាន លីនដា បានដកឃ្លាពីការងារសិល្បៈអស់ជាច្រើនឆ្នាំ និងបានទៅរស់នៅឯប្រទេសអូស្ត្រាលី។ ប៉ុន្តែទោះបីស្ងាត់ពីការងារសិល្បៈ នាងនៅតែមានមហាជនគាំទ្រ និងចង់ដឹងឮពីជីវិតឯកជនដដែល។
ជាមួយគ្នានេះដែរ ថ្មីៗនេះ អ្នកនាង យ៉ាន លីនដា បានត្រឡប់មកប្រទេសកម្ពុជា និងបានចេញបទចម្រៀងថ្មីជូនហ្វេនអ្នកគាំទ្របានស្ដាប់ផងដែរ។ លើសពីនេះទៅទៀត តារារូបនេះ ក៏ឧស្សាហ៍បង្ហោះរូបភាពលើគណនីផ្ទាល់ខ្លួន ព្រមទាំងបានតុបតែងខ្លួនយ៉ាងខ្ញង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនៅប្រទេសកម្ពុជា ថ្មីៗនេះ អ្នកនាង យ៉ាន លីនដា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នឹងភ្លឹកនឹងសម្រស់នាង ខណៈរៀបចំខ្លួនយ៉ាងស្រស់សោភា តុបតែងបែបបវរកញ្ញាយ៉ាងដូច្នេះ។ ហើយរូបភាពទាំងនោះ មើលទៅនាងពិតជាមានភាពលេចធ្លោ ទាក់ភ្នែកទស្សនិកជនគ្រប់វ័យតែម្ដង រហូតហ្វេនៗ ពោលពាក្យសរសើរពីនាងមិនដាច់ពីមាត់៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]