រាជធានីភ្នំពេញ ៖ ដូចដែលបានស្គាល់រួចមកហើយ តារាចម្រៀងល្បីឈ្មោះបោះសម្លេង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវគេស្គាល់ច្បាស់ជាតារាចម្រៀងនៅលីវ មានជីវភាពរស់នៅមិនធម្មតាប៉ុន្មានឡើយ ដោយរូបលោកមានឡានទំនើបជិះតម្លៃជាង២០ម៉ឺនដុល្លារ ព្រមទាំងរស់នៅផ្ទះវីឡាធំស្កឹមស្កៃ ដែលប្រកាសដាក់លក់តម្លៃខ្ទង់លានដុល្លារ ក្រោយឪពុកចែកឋានទៅ។
ជាងនេះទៅទៀត ក្នុងវិថីសិល្បៈនរណាៗក៏ជ្រាប តារាចម្រៀងប្រុសរូបនេះ ស្រឡាញ់មើលថែឪពុកជាខ្លាំង តាំងពីឪពុកធ្លាក់ខ្លួនឈឺស្លា.ប់មួយចំហៀងខ្លួន រូបលោកស៊ូដកឃ្លាពីការងារសិល្បៈដល់ទៅ៤ឆ្នាំ យកពេលមើលថែរក្សាឪពុករហូតដល់ថ្ងៃផុ.តដង្ហើម ធ្វើឲ្យមហាជនសរសើរថាជាកូនកត្តញ្ញូជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ងាកត្រឡប់ក្រោយបន្តិច កំឡុងពេលរៀបចំពិធីបុណ្យស.ព គេឯងសរសើរកូនប្រុសរូបនេះជាខ្លាំង រៀបចំជូនដំណើរឪពុកមិនឲ្យចាញ់គីឡូអភិជនប៉ុន្មានឡើយ ត្រឡប់មកមើលទិដ្ឋភាពក្នុងពិធីបុណ្យខួប១ឆ្នាំវិញ ក៏មិនធម្មតាដែរ សូម្បីតែកន្លែងដាក់រូបថតឪពុក ក៏រៀបចំយ៉ាងស្រស់ស្អាត។
ហេតុតែជាកូនប្រុសតែម្នាក់ តារាប្រុសរូបនេះ រៀបចំពិធីបុណ្យខួបឲ្យឪពុក យ៉ាងអធិកអធមជាខ្លាំង គ្រាន់តែឃើញទិដ្ឋភាពក្នុងពិធីត្រួសៗក៏ដឹងថា តារាប្រុសរូបនេះហ៊ានចំណាយមិនក្រោយខ្ទង់ម៉ឺនដុល្លារឡើយ ដើម្បីរៀបចំឲ្យឪពុក ទោះចែកឋានរួចក្តីក៏ដោយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]