រាជធានីភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះបោះសម្លេង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវគេស្គាល់ច្បាស់ជាតារាចម្រៀងនៅលីវ មានជីវភាពរស់នៅមិនធម្មតាប៉ុន្មានឡើយ ដោយរូបលោកមានឡានទំនើបជិះតម្លៃជាង២០ម៉ឺនដុល្លារ ព្រមទាំងរស់នៅផ្ទះវីឡាធំស្កឹមស្កៃ ប្រកាសលក់ក្នុងតម្លៃដល់ទៅ២លានដុល្លារ ព្រោះតែគ្មានមនុស្សរស់នៅ ផ្ទះធំពេកតែនៅម្នាក់ឯង។
យ៉ាងណាមិញ ការរៀបចំពិធីបុណ្យខួបស្លា.ប់ របស់ឪពុកតារាចម្រៀងរូបនេះ កាលពីម្សិលមិញនេះ ធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៍ខ្លាំង ទិដ្ឋភាពក្នុងរោង មិនចាញ់គីឡូត្រកូលអភិជនប៉ុន្មានឡើយ ពិសេសគឺរៀបចំដេគ័រផ្កាជុំវិញរូបថតឪពុកយ៉ាងស្រស់ស្អាត មើលទៅអធិកអធមជាខ្លាំង ទោះឪពុកបានចែកឋានហើយក្តី ដែលនេះបង្ហាញពីទឹកចិត្តស្រឡាញ់ឪពុកយ៉ាងធំធេងបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ល្បីថាក្នុងពិធីនេះចំណាយទឹកប្រាក់ដល់ទៅ ៥ម៉ឺនដុល្លារឯណោះ ជាងនេះទៅទៀត ក្នុងពិធីនាយប់មិញនេះ មានវត្តមានតារាខ្មែរចូលរួមយ៉ាងកុះករ តារាខ្មែរល្បីៗសឹងតែបង្ហាញមុខក្នុងពិធីនេះគ្រប់គ្នា ធ្វើឲ្យពិធីបុណ្យមួយរោងនេះ អ៊ូអរខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]