រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពី៤ខែមុននេះ មហាជននាំគ្នាអបអរសាទរ ទៅកាន់ពិធីការិនី យុគ ចិន្តា ក្រោយពេលកូនស្រីតែម្នាក់របស់អ្នកនាង ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ និងជំហានបន្ទាប់ត្រូវបន្តទៅថ្នាក់មហាវិទ្យាល័យ។

ទៀតសោត មហាជនក៏ទន្ទឹងរង់ចាំមើលថា តើកូនស្រីតែម្នាក់របស់អ្នកនាង យុគ ចិន្តា នឹងអាចបន្តអាជីពជាពិធីការិនីដូចអ្នកម៉ាក់ដែរឬយ៉ាងណា ស្របពេលដែល អ្នកម៉ាក់បានសាងកេរ្ត៍ឈ្មោះ ល្បីរន្ទឺក្នុងអាជីពនេះ ជាង២០ឆ្នាំទៅហើយ​ ព្រមទាំងទទួលការគោរពស្រឡាញ់ពី ប្រជាជនខ្មែរមិនធម្មតាឡើយ ប៉ុន្តែងាកទៅកូនស្រីវិញ ពេលកន្លងមក គេឃើញហាក់មានជំនាញផ្នែករកស៊ីជាខ្លាំង មើលទៅមុខមាត់ស្រស់បស់ រហ័សរហួន និងឆ្លាតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីពេលថ្មីៗ អ្នកនាង យុគ ចិន្តា បានបង្ហោះវីដេអូលើបណ្តាញTikTok ជូនកូនមកមើលការងារជាពិធីការិនីថ្ងៃដំបូង ដើម្បីឲ្យកូនមើលពីរបៀបរបបនិងការងារខ្លះៗ រួចក៏បញ្ជាក់ច្បាស់ៗថា ដើម្បីត្រៀមខ្លួនជាស្រេចបន្តតំណែងពីអ្នកនាង ក្នុងនោះ កញ្ញា អម ក៏បានបង្ហើបថា អ្នកម៉ាក់ឲ្យរៀនការងារជាពិធីការិនី ចំណែកឯជំនាញនៅមហាវិទ្យាល័យ គឺបន្តយកថ្នាក់បរិញ្ញាបត្រផ្នែកធុរៈកិច្ច យ៉ាងណាមិញ គេឯងរំពឹងទុកជាមុនទៅហើយថា អ្នកនាង យុគ ចិន្តា នឹងបណ្តុះកូនឲ្យដើរលើគន្លងរបស់ខ្លួន ព្រោះជាង២០ឆ្នាំមកនេះ អ្នកនាងសាងប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីមហាជន ពិសេសគឺមិនធ្លាប់មានរឿងអាស្រូវ ស្អុយឈ្មោះទាល់តែសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ពិធីការិនី យុគ ចិន្តា
ពិធីការិនី យុគ ចិន្តា
ពិធីការិនី យុគ ចិន្តា
ពិធីការិនី យុគ ចិន្តា និងកូនស្រី
ពិធីការិនី យុគ ចិន្តា និងកូនស្រី
ពិធីការិនី យុគ ចិន្តា និងកូនស្រី
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ​៖ https://www.tiktok.com/@chindayok6/video/7155073945119640859?is_from_webapp=1&sender_device=pc&web_id=6913934187679139329

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា