ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបំពេញបាននូវតម្រូវការលើសពីការរំពឹងទុករបស់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដែលមានអាស័យដ្ឋានអាគារលេខ ៣៨ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត)។


គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដែលមានការចូលរួមដោយផ្ទាល់៖
១.តំណាងឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តមឈួន ដារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ
២.ឯកឧត្តមJARCQUES PELLETឯកអគ្គរាជទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
៣.លោកSUNIL KUMAR MITTALអនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនSTELLANTIS
៤.លោក ណម តុង ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ធីអេច គ្រុប (TH Group)
ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធីអេច គ្រុប (TH Group)។




ពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត លោក ណម តុង ស្ថាបនិក ក្រុមហ៊ុន ធីអេច គ្រុប (TH Group) បានមានប្រសាសន៍ថា៖



លោកក៏បានបន្តទៀតថា៖
១.𝐋𝐈𝐎𝐍𝐂𝐀𝐑𝐄លេខ៥ដំបូងសំដៅលើការធានារយះពេល5
៥ឆ្នាំពីរោងចក្រ ឬ១០០,០០០គីឡូ
២.𝐋𝐈𝐎𝐍𝐂𝐀𝐑𝐄លេខ៥បន្ទាប់សំដៅលើការថែទាំរយះពេល៥ឆ្នាំ ឥតគិតថ្លៃលើការប្តូរប្រេង និងថ្លៃពលកម្មជាង ការផ្តល់ជូនទាំងនេះដើម្បីឆ្លើយតបទៅនឹងអតិថិជន PEUGEOT ទាំងអស់ដោយមានទំនុកចិត្ត ក្នុងការប្រើប្រាស់រថយន្ត PEUGEOT។








សម្រាប់អតិថិជនទាំងអស់ អាចអញ្ជើញមកពិនិត្យ សាកសួរព័ត៌មានលំអិតនិងអាចមកបើកបរសាកល្បងរថយន្ត PEUGEOT គ្រប់ម៉ូដែលបានដោយសេរី ជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់យើង ដែលមានបទពិសោធន៏ រង់ចាំស្វាគមន៍ ទទួលបំរើយ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់ក្នុងអាគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដ៏ធំទូលំទូលាយ និងមានផាសុខភាព។
សម្រាប់ព័ត៌មានលំអិតបន្ថែម៖
☎️ 095 99 96 29 | 076 73 843 68
⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh
🎯ទីតាំងក្រុមហ៊ុន: bit.ly/3Vvy5Jl
💬 ឆាតសួរព័ត៌មាន: t.me/PeugeotSupport
𝑷𝑬𝑼𝑮𝑬𝑶𝑻 “𝑻𝒉𝒆 𝑳𝒊𝒐𝒏𝒔 𝑶𝒇 𝑶𝒖𝒓 𝑻𝒊𝒎𝒆”
#GrandOpening #PeugeotCambodia #Showroom
#PeugeotCambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]