ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី សាច់សខ្ចី អ្នកនាង ពេជ្រ សូលីកា បានបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ហ្វេនៗ ជាខ្លាំងក្រោយ ពីអ្នកនាង បានបង្ហោះរូបភាពពីរបីសន្លឹក យ៉ាងកៀកកើយជាមួយបុរសដ៏សង្ហាម្នាក់។

ក្នុងនោះផងដែរ នៅក្នុងការបង្ហោះនោះ តារាចម្រៀងស្រីរូបនេះមិនបានសរសើររៀបរាប់ ឬក៏បញ្ជាក់ពីទំនាក់ទនងរបស់នាង និងបុរសនោះថាត្រូវេជាអ្វីនោះឡើយ រហូតដល់មានអ្នកចូលទៅខមិនជាច្រើន អ្នកខ្លះថាជា មិត្តភក្តិ បងប្រុស អ្នកខ្លះក៏ថាជា គូស្នេហ៍ថ្មីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនបង្អង់យូរ ក្រោយពីឃើញមានអ្នកគាំទ្រចូលទៅ បញ្ចេញមតិទាយពីទំនាក់ទំនងខ្លួនយ៉ាងច្រើនដូច្នេះ ពេជ្រ សូលីកា ក៏បានចេញមកបញ្ជាក់នៅក្នុងខមិនក្រោមរូបភាពរបស់ខ្លួនថា ជា  ហ៊ាធំ ដែលជាបងប្រុសបង្កើតរបស់នាង តែប៉ុណ្ណោះ ព្រោះតែជាធម្មតា នាងមិនសូវបានបង្ហាញមុខជាមួយគ្នា ទើបធ្វើឲ្យអ្នកគាំទ្រមិនដែលបានដឹង ថានាងមានបងប្រុសដ៏សង្ហាម្នាក់ទៀតយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងបងប្រុស
ពេជ្រ សូលីកា និងបងប្រុស
ពេជ្រ សូលីកា និងបងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា