កម្សាន្ត៖ រឿងរ៉ាវនឹកស្មានមិនដល់ លើបណ្តាញសង្គម រវាង  Hailey Bieber និង Selena Gomez នៅតែជាប្រធានបទ គេឯងយកមកនិយាយ ក្រោយអ្នកទាំងពីរ ថតរូបជុំគ្នា យ៉ាងស្និទ្ធស្នាល ដូចមិត្តភក្តិជិតសិទ្ធ ខណៈអ្នកណាក៏ដឹងថា អ្នកទាំងពីរ មួយជាប្រពន្ធ និងមួយទៀតជាសង្សារចាស់ តារាប្រុស Justin Bieber

ទៀតសោត ក្រោយពីរូបភាពទាំងនេះ បានចែកចាយ អ្នកនិយមលេងបណ្តាញសង្គម ក៏នឹងឃើញទៅដល់​តារាប្រុស នាយ ចឺម ដូចគ្នា ដែលកាលពីថ្មីៗ នេះ រូបភាពចែកចាយទៅនឹងរូបថត សង្សារចាស់របស់លោក ដល់ទៅ ២នាក់ ជាមួយទឹកមុខ ស្នាមញញឹមធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ វាមិនខុសពី តារាចម្រៀងដ៏ល្បី Justin Bieber ដែលអ្នកទាំងពីរ ដូចជាបុរសសំណាង ដោយពួកគេ សុទ្ធសឹងមានសង្សារច្រើន ជាពិសេស មនុស្សដែលធ្លាប់ស្រលាញ់ ក៏ដូចជាមនុស្សស្រលាញ់បច្ចុប្បន្ន បែរជារាប់អានគ្នា ថែមទាំងថតរូបជាមួយគ្នាបែបនេះទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

នាយ ចឺម 
 Justin Bieber
រូបភាពដែលបានចែកចាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម