ភ្នំពេញ៖ ពិតណាស់ កាលពីថ្មីៗនេះ រឿងគូស្នេហ៍ របស់តារាចម្រៀង នាយចឺម និងមិត្តស្រី ដែលជាអ្នកនាង សេង សុឃីម បានប្រកាសបែកបាក់គ្នា ធ្វើឲ្យមហាជនរួមទាំងហ្វេន ភ្ញាក់ផ្អើលគ្រប់គ្នា ខណៈកន្លងមកធ្លាប់តែឃើញអ្នកទាំងពីល្អូកល្អូននឹងគ្នាខ្លាំងនោះ។
លើសពីនេះទៅទៀត គេដឹងថាទោះបី នាយចឺម និងអ្នកនាង សេង សុឃីម បានចែកគ្នា លែងមានអ្វីពាក់ព័ន្ធនឹងគ្នាតទៅទៀត ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាជាធម្មតា។ មួយវិញទៀត ក្រោយចែកផ្លូវគ្នាមួយរយៈមកនេះ អ្នកទាំងពីក៏លែងមានរូបភាពគូដូចមុន ឬគ្មាននរណាម្នាក់បង្ហោះរូបពីគ្នាទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមុននេះ គេឃើញអ្នកនាង សេង សុឃីម បានបង្ហោះរូបគូជាថ្មីម្ដងទៀត ដែលនាងបង្ហោះរូបភាពនាងថតជាមួយនាយចឺម។ ដោយរូបភាពទាំងនោះ ត្រូវបានហ្វេនសង្ស័យថា អ្នកទាំងពីរអាចងាកមកត្រូវគ្នាវិញឬយ៉ាងណា ស្របពេលឃើញរូបទាំងនេះរួច។ មួយវិញទៀត អតីតគូស្នេហ៍តារាចម្រៀងរូបនេះ បានសរសេរសារនិយាយថា «១ឆ្នាំហើយ គិតៗទៅពេលវេលាពិតជាដើរលឿនមែនដូចកុហក»៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]