ភ្នំពេញ៖ ក្រុមហ៊ុន ខេ​ (ខេមបូឌា)​ មិនត្រឹមតែជាក្រុមហ៊ុនរថយន្តលក់ Isuzu ប៉ុណ្ណោះទេ ថែមទាំងមានមជ្ឈមណ្ឌលថែទាំរថយន្តសម្រាប់ជូនអតិថិជនទាំងអស់ផងដែរ។ មជ្ឈមណ្ឌលថែទាំរថយន្តរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានទីធ្លាធំទូលាយសម្រាប់ចតរថយន្ត និងទីធ្លាថែទាំរថយន្ត ហើយមានបុគ្គលិក ប្រឹក្សាផ្នែកសេវាកម្ម ដែលរួសរាយរាក់ទាក់​ អាចប្រឹក្សាយោបល់ និងជួយបំពេញតម្រូវការរបស់អតិថិជនយ៉ាងពេញលេញ។

មិនត្រឹមតែប៉ុណ្ណោះ​​​ ជាងជំនាញរបស់ក្រុមហ៊ុន ខេ (ខេមបូឌា)ទាំងអស់ ក៏បានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងក្រមសិលធម៌វិជ្ជាជីវពីក្រុមហ៊ុន ISUZU ផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះក្រុមហ៊ុន ខេ​ (ខេមបូឌា) ក៏បានផ្តល់ជូនដល់អតិថិជននូវកញ្ចប់ Promotion យ៉ាងពិសេស ដែល​បញ្ចុះតម្លៃរហូតដល់ 15% លើគ្រឿងបន្លាស់ហ្ស៊ីនជាង​ ១០០០មុខ‼‼

ព្រមទាំងមានសេវាកម្មជួសជុលចល័ត សម្រាប់អតិថិជនដែលមានបញ្ហាខូចរថយន្តតាមផ្លូវ ឬ មិនអាចយករថយន្ត មកមជ្ឈមណ្ឌលជួសជុលបាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខ 095 888 202 នោះទីប្រឹក្សាផ្នែកសេវាកម្ម និងធ្វើការណាត់ជួប ក្រុមការងារនឹងទៅតាមរយ:ពេលកំណត់​។

សូមស្វែងរកវីដេអូខាងក្រោម:

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ័:

ផ្នែកលក់ 077 66 88 99 / 023 950 084

ផ្នែកសេវាកម្ម 095 888 202 ឬអាចអញ្ចើញមកក្រុមហ៊ុនដែលស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]