ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឌី សូនីតា បង្ហាញអារម្មណ៍ពិតមួយ ក្រោយបានចូលរួមប្រឡងក្នុងកម្មវិធី «I Am a Singer Cambodia» រដូវកាលទី៣។ គិតមកដល់ពេលនេះ អ្នកនាង ឌី សូនីតា បានឆ្លងកាត់វគ្គជម្រុះជាច្រើនសប្តាហ៍ និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដោយសារសម្លេងសារគាំទ្រពីទស្សនិកជនជាច្រើនទើបអាចអោយអ្នកនាងអាចបន្តក្នុងកម្មវិធី។

ទន្ទឹមនឹងកម្មវិធីកំពុងតែដំណើរការ អ្នកនាង ឌី សូនីតា ក៏បានបង្ហាញអារម្មណ៍មួយដើម្បីស្រាយចម្ងល់ដល់មហាជនដែលតែងតែឆ្ងល់ថា អ្នកនាងជាតារាសម្តែង ហើយថែមទាំងមមាញឹកក្នុងមុខរបរសំអាងការ ហេតុអីទើបបានជាចូលរួមប្រឡងប្រជែងទៀត?

អ្នកនាង ឌី សូនីតា បានរៀបរាប់អោយដឹងថា៖

អ្នកនាង ឌី សូនីតា ក៏បានអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែផ្ញើរសារគាំទ្រដល់រូបអ្នកនាង ដើម្បីអោយអ្នកនាងអាចបន្តទៅមុខទៀតក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព «I Am a Singer Cambodia» រដូវកាលទី៣ មួយនេះផងដែរ ។

គួរជម្រាបថា កម្មវិធី «I Am a Singer Cambodia» រដូវកាលទី៣ កំពុងតែដំណើរការស្វែងរកម្ចាស់ពានសម្រាប់រដូវកាលថ្មីនេះ ដោយមានតារាចម្រៀងលេចធ្លោរជាច្រើនចូលរួម ហើយកម្មវិធីនេះផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានផ្សាយលើផេកផ្លូវការ Hang Meas HDTV និង Smart Asiata ផងដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]