កម្សាន្ត៖ បច្ចុប្បន្នមិនថាសិល្បករ ឬសិល្បការនី ភាគច្រើនគឺបានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារផ្ទាល់ខ្លួន ខណៈប្រជាប្រិយភាពនៅលើវិស័យសិល្បៈកំពុងមានភាពល្បីល្បាញ។ ពិតណាស់ បើទោះបីតារាខ្មែរ រៀបការមានប្ដីប្រពន្ធរួច នៅតែមានមហាជនចូលចិត្ត ហ្វេនចាំគាំទ្រដដែល។
យ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនីខ្មែរ ក្រោយមានស្វាមីរួច តារាជាច្រើនបានសម្រេចចិត្តយកកូនភ្លាមៗ ដោយកូនម្នាក់ៗសុទ្ធតែមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ទៀតផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីបង្ហាញមុខមាត់កូន ក៏មានហ្វេនជួយត្រេកអរ ព្រមទាំងសរសើរកូនៗពួកគេគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះបីទើបតែសម្រាលកូនមិនបានប៉ុន្មានខែ ប៉ុន្តែសម្រស់ម៉ាក់ៗសម័យថ្មីនៅតែស្រស់ស្អាត ស្បែកមុខនៅតែម៉ដ្ដខៃ ជាពិសេសរូបរាងនៅតែស្លីមស្អាតដដែល។ ហើយតារាស្រី ដែលទើបនឹងសម្រាលកូនដែលអាចមើលថែសម្រស់បានយ៉ាងល្អនោះមានដូចជា៖
១៖ អ្នកនាង បេនីយ៉ាំង
អ្នកនាង បេនីយ៉ាំង ត្រូវបានគេដឹងថានាងទើបតែសម្រាលបានកូនប្រុសកាលពីពេលថ្មីៗនេះ។ ចំណែកអ្វីដែលគេកត់សម្គាល់ តារារូបនេះហាក់មិនផ្លាស់ប្ដូររូបរាងឡើយ នៅតែស្លីមស្អាត ហលយសម្រស់នៅតែផូរផង់ដដែល។


២៖ អ្នកនាង ឈុន រក្សា
អតីតបវរកញ្ញាចក្រវាឡលំដាប់រងទី១ឆ្នាំ២០២០ អ្នកនាង ឈុន រក្សា ថ្មីៗនេះនាងទើបតែសម្រាលបានកូនប្រុសម្នាក់។ បើមើលលើសម្រស់ក្រោយសម្រាលកូន គេចាប់អារម្មណ៍ឃើញនាងនៅតែស្រស់ស្អាត មិនតែប៉ុណ្ណោះ រូបរាងកាន់តែទាក់ទាញមិនចាញ់កាលនៅក្រមុំឡើយ។


៣៖ អ្នកនាង វ៉ាន់ នីឡា
តារាសម្ដែង និងតារាកំប្លែងអ្នកនាង វ៉ាន់ នីឡា ទើបតែសម្រាលបានកូនស្រីកាលពីខែមុននេះ តែគេឃើញសម្រស់នាងហាក់មិនប្រែប្រួលទាល់តែសោះ ស្បែកមុខនៅតែភ្លឺរលោងដដែល។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]