ភ្នំពេញ៖ ជាការពិត គិតមកដល់ពេលនេះ តារាសម្ដែងស្រីរូបស្រស់ បេនី យ៉ាំង បានសម្រាលកូនប្រុស ដ៏ថ្លោសទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ម្នាក់ រយៈពេលជិត ៥ ខែហើយ ដោយកូនប្រុសបណ្ដូលចិត្តរបស់នាង លី អាន ហៅ Corsin។
យ៉ាងណាមិញ ដ្បិតថាចាប់តាំងសម្រាលកូនដំបូងរហូតមកដល់ពេលនេះ គេមិនដែលឃើញវត្តមានស្វាមី នៅក្បែរមើលថែនាងក៏ដោយ ប៉ុន្ដែ បេនីយ៉ាំង បានបង្ហាញតួនាទីជាម្ដាយដ៏រឹងមាំ ធ្វើជាម្ដាយផង ជាឪពុកផងសម្រាប់កូនប្រុស មើលថែប្រកបដោយការយកចិត្តទុកដាក់ ផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅយ៉ាងពេញលេញ និង ថ្នាក់ថ្នមបានយ៉ាងល្អបំផុតមិនឱ្យរូបកូនខ្វះភាពកក់ក្ដៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើទោះបីជាបន្ទុកគ្រប់យ៉ាងអ្នមម៉ាក់រូបនេះ ទទួលរងម្នាក់ឯងយ៉ាងណាក្តី តែបើនិយាយពីសម្រស់វិញខ្លួន គឺមិនឲ្យចាញ់ពីនៅក្រមុំនោះឡើយ សាច់នៅតែសខ្ចី គឺថានៅតែខ្ញង់គ្រប់ពេល។ ជាក់ស្ដែង ដូចរូបភាពប៉ុន្មានសន្លឹកដែល បេនីយ៉ាំង ទើបតែបង្ហោះថ្មីៗ ជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងស៊ីវីល័យបែបយុវវ័យ អាវចងពុំ ពណ៌ទឹកក្រូច ខោខៅប៊យ ដៃបីកូនផង ធ្វើឲ្យអ្នកម៉ាក់សម័យថ្មីរូបនេះ មានហ្វេនៗ ជាច្រើនចូលទៅខមិនសរសើរជាខ្លាំង ព្រោះមិនថាក្នុងកាលៈទេសៈបែបណា ក៏នៅតែទាក់ទាញនិងស្រស់ស្អាតជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]