រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជា ជ្រាបច្បាស់ពីដំណើរជីវិតឯកជនរបស់តារាចម្រៀង ពេជ្រ សូលីកា គ្រប់ៗគ្នារួចមកហើយ ជួបរឿងមិនដូចចិត្តផ្ទួនៗ ទាំងរឿងគ្រួសារ ទាំងរឿងផ្ទាល់ខ្លួន ប៉ុន្តែរូបនាងនៅបង្ហាញភាពញញឹម រីករាយ ធ្វើដូចជាគ្មានអ្វីកើតឡើង​ ទាំងនេះហើយកាន់តែធ្វើឲ្យហ្វេនៗចូលចិត្តនិងកោតសរសើរពីភាពរឹងមាំរបស់រូបនាង។

តួយ៉ាង តាំងពីបែកគ្នានឹងស្វាមីរួចមក គេក្រឡេកឃើញជីវិតប្រចាំថ្ងៃរបស់តារាចម្រៀងរូបនេះ កាន់តែមមាញឹកខ្លាំងឡើង ចេញច្រៀងស្ទើររាល់ថ្ងៃ ថតស្បត និងឆ្លៀតលក់ដូរតាមអនឡាញថែមទៀតផង ដែលកន្លងមករូបនាងធ្លាប់ប្រាប់ថា ខ្លួនប្រឹងប្រែងសព្វថ្ងៃគឺដើម្បីចិញ្ចឹមកូនប្រុសនិងប្អូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មហាជនកាន់តែរំជួ.លចិត្ត ក្រោយឃើញវីដេអូនៅក្រៅ តារាចម្រៀង ពេជ្រ សូលីកា មើលថែកូនប្រុសសំណព្វចិត្តយ៉ាងល្អ បង្ហាញយ៉ាងច្បាស់ពីទំហំទឹកចិត្តម្តាយ ទោះធ្វើការហត់នឿយយ៉ាងណា រូបនាងនៅបំពេញនាទីជាម្តាយបានយ៉ាងល្អថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

  តារាចម្រៀង ពេជ្រ សូលីកា
  តារាចម្រៀង ពេជ្រ សូលីកា
  តារាចម្រៀង ពេជ្រ សូលីកានិងកូនប្រុស
  តារាចម្រៀង ពេជ្រ សូលីកានិងកូនប្រុស
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://www.tiktok.com/@mmalenmmom/video/7156929012541967643?is_from_webapp=1&sender_device=pc&web_id=6913934187679139329

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា