រាជធានីភ្នំពេញ ៖ បងប្អូនភាគច្រើនប្រាកដជាបានស្គាល់ តារាស្រី សុភ័ក្រ កុសុម៉ា ជាក់ជាមិនខាន ការពិតតារាស្រីរូបនេះប្រឡូកក្នុងវិថីសិល្បៈតាំងពីក្មេងមកម្លេះ ប៉ុន្តែទើបនឹងទទួលការគាំទ្រខ្លាំង ក្រោយផ្លាស់អាជីពមកធ្វើជាពិធីការិនីវិញ ដោយសារភាពក្រមិចក្រមើល កំប្លែងស្ងួត ធ្វើឲ្យរូបនាងផ្ទុះប្រជាប្រិយភាពខ្លាំង។
យ៉ាងណាមិញ កាន់តែល្បីឡើងៗ គេក្រឡេកឃើញជីវភាពរបស់តារាស្រីរូបនេះ ផ្លាស់ប្តូរទាំងស្រុង មិនតែប៉ុណ្ណោះ ងាកទៅមើលរូបសម្រស់វិញ ក៏រឹតតែស្អាតទៅៗគួរឲ្យកត់សម្គាល់ ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ រូបនាងហ៊ឺហាមិនចាញ់គីឡូតារាលំដាប់ប្រទេសប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្រៅពីសមត្ថភាព ទេពកោសល្យ គួរឲ្យសរសើរនៅក្នុងការងារសិល្បៈហើយនោះ ងាកទៅមើលជីវិតឯកជនវិញ រូបនាងជាកូនស្រីល្អម្នាក់ មិនត្រឹមតែគោរពស្រឡាញ់ថែរក្សា ឪពុកម្តាយបានល្អ មិនខ្វាយខ្វល់រឿងគូស្រករ តែងចំណាយពេលជាមួយគ្រួសារ ជាពិសេសថ្មីៗនេះ បានរៀបចំពិធីបុណ្យកឋិនទាន ដើម្បីបំពេញចិត្តអ្នកម្តាយដែលធ្លាប់ប៉ងប្រាថ្នា ហ៊ឹកហ៊ាក់ថែមទៀតផង ធ្វើឲ្យមហាជននាំគ្នាកោតសរសើរ ជាតារាគម្រូម្នាក់ ចូលចិត្តធ្វើបុណ្យទានចេញពីចិត្ត ក្នុងនោះ បងប្អូនដែលបានជួបរូបនាងនៅក្រៅក្នុងពិធីបុណ្យនោះ ក៏លាន់មាត់ចូលចិត្តភាពរួសរាយរបស់តារាស្រី កុសុម៉ា គ្រប់ៗគ្នាផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]