រាជធានីភ្នំពេញ ៖ ក្រោយប្រកាសសារភាពផ្អើលឆាកតន្ត្រីតារាសម្តែង សក្កដា តាមស្រឡាញ់តារាចម្រៀង ពេជ្រ សោភា អស់រយៈពេល៥ឆ្នាំទៅហើយ ប៉ុន្តែអ្នកទាំងពីរ ហាក់មិនសូវខ្វាយខ្វល់ពីរឿងរៀបការដូចគេឯងឡើយ លុះមកដល់ដើមឆ្នាំ២០២២ ក៏ផ្ទុះការសង្ស័យអ្នកទាំងពីរ បែកគ្នាទៅហើយ ក្រោយសងខាងបង្ហោះសារប្លែកៗ ពីរឿងស្នេហា ពិសេសគឺលែងបង្ហោះរូបភាពគូថ្មីៗ ជាមួយគ្នាដូចមុន។
យ៉ាងណាមិញ ហ្វេនៗមួយចំនួនហាក់មិនទុកចិត្តពីសារប្លែកៗបង្ហាញតម្រុយបែកគ្នាលើបណ្តាញសង្គមប៉ុន្មានឡើយ ព្រោះ បើបែកគ្នាមែន តារាចម្រៀង ពេជ្រ សោភា មិនព្រមបង្ហោះរូបភាពឬវីដេអូចាស់ៗធ្លាប់សម្តែងនឹងអតីតគូស្នេហ៍នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ រូបនាងបានបង្ហោះវីដេអូខ្លីកាត់ចេញពីវីដេអូចម្រៀង«មិត្ត១០០ឆ្នាំ» ដែលរូបនាងជាតួស្រី និងអតីតគូស្នេហ៍ លោក ឆឹម សក្កដា ជាតួប្រុស ដោយភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា ៖
ជាមួយគ្នានេះ ងាកទៅមើលលោក ឆឹម សក្កដា ក៏បានចែករំលែកការបង្ហោះរបស់ តារាស្រី ពេជ្រ សោភា ដោយរៀបរាប់ថា «អរគុណដែលមិនភ្លេចខ្ញុំ! ខ្ញុំនិងអ្នកប្រឹងប្រែងណាស់ ដើម្បីធ្វើអោយគេស្គាល់ Oppo អ្នកក៏ដឹងច្បាស់ គ្រប់គ្នាក៏ដឹងច្បាស់ តែពាក្យមួយមាត់របស់... ធ្វើឲ្យខ្ញុំដើរចេញពី...ដោយគ្មានអាល័យ...បើមិនប្រកាន់រឿងផ្ទាល់ខ្លួន...ចាំរួមការងារជាមួយគ្នានៅក្រុមហ៊ុនផ្សេងចុះ សរសេរសំណេរនេះ ហេតុអ្វីខ្ញុំណែនទ្រូងម្ល៉េះ...។»
យ៉ាងណាមិញ ក្រោយឃើញអ្នកទាំងពីរនៅមានទំនាក់ទំនងយ៉ាងដូច្នេះ ហ្វេនៗផ្ទុះការសង្ស័យដំណឹងបែកគ្នា អាចមិនមែនជារឿងពិតឡើយ ព្រោះកន្លងមក អ្នកទាំងពីរមិនបានអះអាងនៅឡើយថា បានបែកគ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]