នេះគឺជារឿងដ៏គួរឲ្យខ្លាចមួយ ដែលមានជនប្រព្រឹត្តិបទឧក្រិដ្ឋមួយក្រុម បានវាយប្រហារបុរសម្នាក់ ហើយប៉ូលីសសង្ស័យថា មកពីជនរងគ្រោះគឺជាជនបរទេស។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Francesco Hounye ទើបតែមកដល់ចក្រភពអង់គ្លេសបាន ៣ថ្ងៃប៉ុណ្ណោះ បានធ្វើឲ្យពួកជនពាលមួយក្រុមមិនពេញចិត្ត ដោយបានយលបងស្រាវាយទៅលើមុខរបស់ ជនរងគ្រោះ ហើយវាយយ៉ាងចាស់ដៃ។
សកម្មភាពវាយប្រហារលោក Hounye ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅតាមផ្លូវ ហើយបានបង្ហាញពី ទិដ្ឋភាពដ៏សាហាវបំផុតរបស់ពួកជនពាល វាយទៅកាន់លោក Hounye ដែលឥលូវនេះត្រូវដេកពេទ្យ និងដេរអស់ ២៣ថ្នេរ។ លោក Hounye បាននិយាយប្រាប់ប៉ូលីសថា នៅយប់ថ្ងៃកើតហេតុ គាត់បានដើរលេងតាមផ្លូវ ជាមួយនឹងមិត្តភក្កិ ដែលស្នាក់នៅជាមួយគាត់ ហើយក្នុងដៃរបស់គាត់មានដបស្រាមួយ ខណៈពេលដែលដើរនៅតាមផ្លូវ Brick Lane តំបន់ភាគខាងកើតនៃ ទីក្រុងឡុង ស្រាប់តែមាន បុរសម្នាក់ចាប់យកដបស្រាពីគាត់ និងបានយកដបនោះវាយក្បាលគាត់តែម្ដង ក្រោយមកទៀតវាយចំកណ្ដាលមុខ ជាច្រើនដៃ។
យ៉ាងណាមិញ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត រកមុខជនពាលទាំងនោះ មកកាត់ក្ដៅតាមផ្លូវច្បាប់។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Dailymail
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡុត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]