កម្សាន្ត៖ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ម្ចាស់បទ "មាន់ស្រែ" តារាស្រី រ៉ាប៊ី បានសំពះផ្ទឹម ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយកីឡាករបាល់ទាត់ដីល្បីល្បាញកូនកាត់បរទេស Nick Taylor ដែលទទួលបានការជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យរំភើបទៅទៀតនោះ កូនក្រមុំ បានសរសេរចម្រៀងមួយបទជូនទៅកាន់កូនកម្លោះ ដែលមានចំណងជើងថា បានទេអូនសុំប៉ុណ្ណឹង ដែលមានអត្ថន័យពិតជាផ្អែមល្ហែមមែនទែន ដែលបទនេះ ជាកាដូទុកឲ្យស្វាមីស្ដាប់រហូតតទៅ។

មិនតែប៉ុណ្ណោះ បទចម្រៀងនេះ អមជាមួយនឹងវីដេអូនៃពិធីមង្គលការរបស់ រ៉ាប៊ី និង Nick ដែលធ្វើឲ្យបទនេះ ស្ដាប់ទៅកាន់តែពិរោះ យល់អត្ថន័យជ្រាលជ្រៅនៃក្ដីស្រឡាញ់របស់អ្នកទាំងពីរ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រនាំគ្នាសរសើរអំពីបទចម្រៀងមួយនេះថាពីរោះខ្លាំងមែនទែន ពិសេសគឺបានមើលវីដេអូចម្រៀងទៀត ធ្វើឲ្យបទនេះកាន់តែល្អ៕

រូបភាពពី៖ Image Hunter Photography

សូមទស្សនាបទចម្រៀងខាងក្រោមនេះ៖

បទ បានទេអូនសុំប៉ុណ្ណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី