រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយសេពគប់គ្នាអស់ពេល៥ឆ្នាំទៅហើយ ស្ងាត់ៗបែរជាហ្វេនៗសង្ស័យ ស្នេហារបស់តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា ដើរដល់ផ្លូវបញ្ចប់ ក្រោយអ្នកទាំងពីរនៅស្ងប់ស្ងាត់រៀងខ្លួន លែងបង្ហោះរូបភាព ឬ បង្ហោះសារផ្អែមល្អែមពីគ្នាដូចមុន។

ប៉ុន្តែបែរជាមួយរយៈចុងក្រោយនេះ តារាចម្រៀង ពេជ្រ សោភា តែងបង្ហោះវីដេអូខ្លីៗ រូបភាព របស់តារាសម្តែង សក្កដា រហូតដល់ធ្វើឲ្យអ្នកគាំទ្រមួយចំនួនបែរជារំពឹងថា អ្នកទាំងពីរមិនទាន់បែកគ្នានៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជិតដល់ថ្ងៃចូលរោងការរបស់ក្មួយប្រុស ស្រាប់តែបែកធ្លាយតម្រុយតារាស្រីរូបនេះ ក៏ជិតចូលរោងភ្ជាប់ពាក្យដែរ ដកឃ្លាពីក្មួយមិនយូរប៉ុន្មានឡើយ ជាក់ស្តែង ក្មួយប្រុសតារាស្រីរូបនេះ បង្ហោះសារថា «ខែតែមួយទេ ការខ្ញុំហើយ ដល់វេនមីងម្តង»។

មួយវិញទៀត អ្វីដែលកាន់តែច្បាស់ វីដេអូរបស់អ្នកនាង ទ្រី ដាណា ចាប់បានពេលបងស្រីតារាស្រី ពេជ្រ សោភា បង្ហើបថា «ឥលូវជម្រាបការក្មួយ តិចទៀតខ្លួនឯង» ជាងនេះទៅទៀត តារាស្រីរូបនេះ និយាយខ្សឹបថា «ភ្ជាប់ពាក្យខែ១១នេះហើយ» ហេតុនេះហើយធ្វើឲ្យហ្វេនៗនាំគ្នាចាំអ៊ុតមើល នរណាជាកូនកម្លោះរបស់ តារាចម្រៀងសាច់ចាំ ពេជ្រ សោភា?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា