រាជធានីភ្នំពេញ ៖ ក្រោយទទួលដំណឹងមរ.ណភាព របស់អ្នកម្តាយ តារាសម្តែង សឿ សុធារ៉ា ខណៈពេលរូបនាងកំពុងធ្លាក់ខ្លួន គ្មានលទ្ធភាពគ្រប់គ្រាន់រៀបចំពិធីបុណ្យស.ពនោះ បុគ្គលល្បីៗក្នុងសង្គមនិងតារាខ្មែរផ្ទុះការអាណិ.តអាសូ.រ ជាពិសេសក្រោយដឹងពីជីវភាពប្រចាំថ្ងៃរបស់រូបនាង។

ជាហេតុធ្វើឲ្យ គេឯងនាំគ្នារៃអង្គាសថវិកាចូលបុណ្យ ដើម្បីឲ្យតារាស្រីរូបនេះ អាចដោះស្រាយបញ្ហាជីវភាពនិងរៀបចំពិធីបុណ្យឲ្យបានសមរម្យនឹងគ្នា តួយ៉ាង តាំងពីថ្ងៃម្តាយទទួលមរ.ណភាព តារាស្រីរូបនេះ ហាក់បាត់បង់ជំហរ វិញ្ញា.ណក្នុងខ្លួន ពោលគឺចាប់ផ្តើមនិយាយរ.វើ.រ.វាយតាំងពីថ្ងៃដំបូងមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្ថានភាពវិប.ត្តិផ្លូវចិត្តរបស់តារាស្រី សឿ សុធារ៉ា ហាក់មិនទាន់ប្រសើរឡើយ ទោះស.ពអ្នកម្តាយបានបូ.ជារួចរាល់កាលពីយប់មិញហើយក្តី និយាយៗត្រូវង៉ិកង៉ក់ដូចកូនក្មេង និយាយៗសើចធម្មតាសុខៗចង់ស្រែកយំៗភ្លាម ធ្វើឲ្យមហាជនឃើញហើយកាន់តែស្រណោះ ទឹកចិត្តកូនស្រីដូចជារូបនាង ស្រឡាញ់ម្តាយខ្លាំងកម្រិតណាទេ ទើបធ្វើឲ្យគ្រប់គ្រងសតិខ្លួនស្ទើរលែងបានដូច្នេះ គេក្រឡេកឃើញ សិល្បករ សិល្បការិនីខ្មែរ ជាច្រើន ជួយជ្រោមជ្រែង និងលើកទឹកចិត្តរូបនាងឲ្យធូរស្បើយ ៕

បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី សឿ សុធារ៉ា
តារាស្រី សឿ សុធារ៉ា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា