ភ្នំពេញ៖  អាចនិយាយបានថាជាតារាជើងចាស់ ដែលបានប្រឡូកក្នុងវិស័យសិល្បៈរយៈពេលយូរជាង ១០ ឆ្នាំហើយ ឃើញថាកំពូលតារាចម្រៀង មាស សុខសោភា នៅតែឆក់យកទីផ្សារបានខ្ពស់ រួមទាំងទទួលបានសម្លេងគាំទ្រខ្លាំងពីមហាជន​និងអ្នកគាំទ្រខ្លាំងគ្រប់មជ្ឈដ្ឋាន និងស្ទើរតែពាសពេញក្នុងប្រទេសកម្ពុជា។    

តួយ៉ាង ថ្វីបើបច្ចុប្បន្ននេះកំពូលតារាចម្រៀងសម្លេងស្រទន់ ផ្អែមមានទឹកដមពីរោះ មាស សុខសោភា ទើបតែចូលជ្រកក្នុងទ្រនំថ្មីក៏ដោយ ប៉ុន្តែអ្នកនាងនៅតែចេញបទចម្រៀងថ្មីៗពីរោះៗជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រជានិច្ច មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បានឆក់យកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារតែសម្រស់របស់នាងផងដែរ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រលេកមើលសម្រស់បច្ចុប្បន្នរបស់តារាស្រីរូបនេះ ឃើញថាធ្វើឲ្យអ្នកគាំទ្រសរសើរខ្លាំងមែនទែន ក្នុងវ័យ៣៨ឆ្នាំ មាស សុខសោភា នៅតែរក្សាបាននូវសម្រស់ដ៏ផូផង់ ក្មេងជាងវ័យ ជាពិសេសក្នុងរូបភាព ពីរបីសន្លឹកដែលទើបតែបង្ហោះថ្មីៗនេះ នេះបង្ហាញឲ្យឃើញច្បាស់ៗតែម្ដង នៅផ្ទៃមុខដ៏រលោងម៉ដ្ឋខៃ គ្មានសូម្បីស្នាមជ្រីវជ្រួញបន្តិច មិនដឹងអាចច្រលំថា អ្នកនាង ទើបតែ២០ជាងតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា