ភ្នំពេញ៖ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេចជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជា Brand Ambassador តំណាងឱ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមកក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីដើមចុងសប្ដាហ៍កន្លងទៅនៅអាគារ Morgan កោះពេជ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។
នាពេលឆាប់ៗខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេសគឺផលិតផលទឹកផ្លែឈើ និងដំណាប់នៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន សាំងហ្គាពួរ និងហុងកុង។ល។
ជាមួយនឹងការងារជា Brand Ambassador កញ្ញា តន់ ចន្ទសីម៉ា និងត្រូវធ្វើការងារជាច្រើនជាមួយក្រុមហ៊ុនកូរ៉េក្នុងនាមជាផ្សព្វផ្សាយផលិតផលក្រុមហ៊ុនតាមការព្រមព្រៀងគ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់កញ្ញា តន់ ចន្ទសីម៉ា បន្ទាប់ពីប្រជាប្រិយភាពរបស់នាងកាន់តែទទួលបានការគាំទ្រខ្លាំងវ៉ាដាច់គេ។ បែបណាក្ដី ហ្គាឡាក់ស៊ី ណាវ៉ាត្រា មិនបានទម្លាយពីតម្លៃខ្លួនរបស់កញ្ញា តន់ ចន្ទសីម៉ា លើកការងារជា Brand Ambassador ជាមួយ ANDAMI Group នៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- សុទ្ធតែកំពូលតារាៗ ថ្ងៃបិទស៉ីហ្គេមលើកទី៣២ តារាស្រីទាំងនេះ ស្លៀកឈុតច្នៃឡើងទាក់ទាញ
- កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម! (មានវីដេអូ)
- កប់ម្លេះ! ព្រាប សុវត្ថិ ចាប់ដៃ សីម៉ា និងកញ្ញា ធ្វើរឿងមួយនេះរួមគ្នា សម្រាប់ស៊ីហ្គេម ២០២៣