រាជធានីភ្នំពេញ ៖ ពិតណាស់ កន្លងមកមហាជនមិនសូវបានដឹងសោះថា តារាសម្តែង សូដា នីតា ជាអ្នកមានលាក់មុខ ប៉ុន្តែក្រោយពីទម្លាយរឿងគេជំពាក់ខ្ទង់ម៉ឺនដុល្លារ ទើបដឹងថា តារាស្រីរូបនេះសល់ ផ្ទះ ដី ច្រើនកន្លែង លើសពីនេះទៅទៀត រូបនាងធ្លាប់បង្ហើបថា តារាខ្មែរមានមុខមាត់មិនតិចឡើយ ដែលជំពាក់លុយខ្លួន។
យ៉ាងណាមិញ គេឯងភ្ញាក់ផ្អើលខ្លាំង ក្រោយរូបនាងទម្លាយរឿងតារាសម្តែង សឿ សុធារ៉ា ជំពាក់បំណុលជាង៥ម៉ឺនដុល្លារ តែទារមិនបានរហូតដាច់ចិត្តបង្ហោះលើបណ្តាញសង្គម និងព្រមានអនុវត្តតាមផ្លូវច្បាប់ ប្រសិនបើរូបនាងមិនគិតគូរសងប្រាក់ត្រឡប់មកវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ បន្ទាប់ពីដឹងពីស្ថានភាពជីវភាពសព្វថ្ងៃ ស្របពេលទទួលដំណឹង អ្នកម្តាយរបស់តារាស្រី សឿ សុធារ៉ា ទទួលមរ.ណភាព តែកូនស្រីជាតារាល្បីបែរគ្មានលទ្ធភាពធ្វើបុណ្យឲ្យនោះ ធ្វើឲ្យអ្នកនាង សូដា នីតា អាណិតអាសូ.រដល់ថ្នាក់ធ្វើរឿងមិនគួរឲ្យនឹកស្មាន លុបបំណុលរបស់អ្នកនាង សឿ សុធារ៉ា ទាំងអស់ មិនតែប៉ុណ្ណោះ នៅផ្ញើលុយចូលបុណ្យស.ពចំនួន ៥០ដុល្លារទៀតផង។
តួយ៉ាង ឃើញលុបបំណុលច្រើនថ្នាក់នេះស្រួលៗពេក ធ្វើឲ្យមហាជនផ្ទុះចម្ងល់ ទើបតារាស្រីរូបនេះ លើកហេតុផលព្រោះ ពេលនេះអ្នកនាង សុធារ៉ា និយាយវិលវល់ លែងប្រក្រតី បើទៅទារបំណុលបន្ថែមទៀតនោះ ប្រៀបដូចបង្ខំឲ្យគិតខ្លី ដោយបានបញ្ជាក់ច្បាស់ៗថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]