រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាជ្រាបរួចមកហើយថា ដើមឆ្នាំ២០២២កន្លងទៅនេះ ផ្ទុះដំណឹងតារាចម្រៀង ពេជ្រ សោភា និងគូស្នេហ៍បែកគ្នាទៅហើយ បន្ទាប់ពីបង្ហោះសារផ្តល់តម្រុយនៅលីវទាំងសងខាង ធ្វើឲ្យហ្វេនៗខកចិត្តមិនស្ទើរ ព្រោះអ្នកទាំំងពីរស្រឡាញ់គ្នាច្រើនឆ្នាំទៅហើយ។
តែផ្ទុយទៅវិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលក្មួយប្រុសត្រូវរៀបការនោះ ស្រាប់តែផ្ទុះដំណឹង តារាចម្រៀងស្រីរូបនេះក៏ជិតចូលរោងដែរ ពោលគឺក្នុងខែតែមួយជាមួយនឹងក្មួយប្រុសតែម្តង ដែលធ្វើឲ្យមហាជននាំគ្នាចាំអ៊ុតមើលកូនកម្លោះជានរណាទៅ ដែលអាចបណ្តើរតារាស្រីរូបនេះជាកូនក្រមុំបាន?។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាន់តែល្បីរឿងជិតរៀបការ គេក្រឡេកឃើញ តារាចម្រៀង ពេជ្រ សោភា លែងលាក់លៀមគេឯង បណ្តើរគូស្នេហ៍លោក ឆឹម សក្កដា ផ្អែមល្អែមពេញមុខពេញមាត់ ក្នុងពិធីមង្គលការក្មួយប្រុសបង្កើត ធ្វើឲ្យហ្វេនៗដាក់ការរំពឹងកាន់តែខ្ពស់ថា កូនកម្លោះតារាចម្រៀង ពេជ្រ សោភា ប្រាកដជាលោក សក្កដា ជាក់ជាមិនខាន ប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់នោះ មានតែរងចាំមើលទាំងអស់គ្នា ព្រោះឮគេល្បីថា ពិធីមង្គលនឹងចាប់ផ្តើមអាទិត្យក្រោយនេះហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]