យល់ដឹង៖ អាចនិយាយបានថា មានមនុស្សមួយចំនួនតូចដែលកំពុងកំណត់គោលដៅចុងក្រោយរបស់ខ្លួនក្នុងជីវិត។ដោយក្នុងដំណើរជីវិតនេះ អ្នកខ្លះបានបញ្ចប់ដោយការរៀបការជាមួយមនុស្សល្អ និងកសាងគ្រួសារដ៏គួរឲ្យស្រលាញ់មួយជាមួយគ្នា ហើយរស់នៅជាមួយគ្នាដោយសុភមង្គល។
ប៉ុន្តែយ៉ាងណាមិញ តើមានប៉ុន្មាននាក់ក្នុងចំណោមពួកគេនឹងស្រមៃថាការលែងលះ ឬក្លាយស្ត្រីមេម៉ាយ ក៏ស្ថិតនៅក្នុងសុបិនដ៏ស្រស់ស្អាតនោះដែរ? ពិតណាស់ ពេលរៀបការហើយ ការលែងលះ ឬមេម៉ាយ វាជារឿងអកុសលសម្រាប់ជីវិតអាពាហ៍ពិពាហ៍ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/b1/b12b4525b1fc3dbd612f140c3fbcdb77556d6f50.png)
ជាមួយគ្នានេះ មកពីមូលហេតុបែបនេះហើយ ទើបបានជាយុវវ័យភាគច្រើនក្នុងជំនាន់ថ្មីនេះ ជ្រើសរើសការនៅលីវរយៈពេលយូរ ឬសម្រេចចិត្តនៅលីវមិនព្រមរៀមការ៕
ហើយខាងក្រោមនេះ ជាមូលហេតុចម្បង ដែលមនុស្សមួយចំនួនចង់នៅលីវ ជាងរៀបការមានគ្រួសារ៖
១.សេរីភាពគឺជារឿងសំខាន់
ជីវិតឯករាជ្យដែលមិនត្រូវចងហាមឃាត់ ឬចងភ្ជាប់ជាមួយនរណាម្នាក់ គឺជារឿងល្អបំផុត។ ចូលចិត្តអ្វីដែលអ្នកចង់ធ្វើ ទៅកន្លែងណាដែលអ្នកចង់ទៅ ញ៉ាំអ្វីដែលអ្នកចង់ញ៉ាំ ចង់និយាយជាមួយនរណាម្នាក់ គ្មាននរណាម្នាក់មកកំណត់ការគ្រប់គ្រងទេ។ ដោយសារមានចំណង់ចំណូលចិត្ត និងពេញចិត្តនឹងការរស់នៅបែបនេះ ទើបបានជាមនុស្សជាច្រើនស្រលាញ់សេរីភាពរបស់ខ្លួន ពេលនៅលីវ រហូតដល់មិនបោះបង់ទម្លាប់នេះចោល។
២.អនាគតមិនប្រាកដប្រជា ពិបាកគ្រប់គ្រង
ភាពមិនប្រាកដប្រជាសម្រាប់អនាគត បានក្លាយជាកត្តាមួយទៀតដែលធ្វើឲ្យយុវវ័យសម័យទំនើប ជ្រើសរើសមិនរៀបការ ឬមានគម្រោងរស់នៅលីវពេញមួយជីវិត។ ថ្ងៃនេះអ្នកតស៊ូដើម្បីខ្លួនឯងតែម្នាក់ឯង ហើយអ្នកមិនចង់ខ្វាយខ្វល់ច្រើនទៀតទេ ព្រោះការរៀបការជារឿងដែលត្រូវទទួលខុសត្រូវ។ ពិតណាស់ ពេលមានគ្រួសារ ខុសពីការនៅម្នាក់ឯង។ នៅម្នាក់ឯង ទទួលខុសត្រូវចំពោះជីវិតខ្លួនឯងគឺគ្រប់គ្រាន់ហើយ។ ពេលខ្លះ សូម្បីតែងាកមកមើលថែឪពុកម្ដាយវិញក៏មិនពិបាកដែរ។ ពិសេសពេលរៀបការហើយ និងមានកូន គឺកាន់តែពិបាក។ ឬអាចពេលខ្លះ បើរៀបការហើយ ត្រូវបែកឬលែងលះទៀត វាមិនអាចគ្រប់គ្រងអ្វីទាំងអស់បានឡើយ។
៣.ធ្លាប់ជួបរឿងខូចចិត្តពីអតីតកាល និងមិនទាន់កាត់ចិត្តបាន
ការឈឺចាប់ និងការខកចិត្តគឺជារឿងពិបាកដោះស្រាយ។ ហើយដើម្បីយកឈ្នះវាបាន វាមិនងាយស្រួលនោះទេ។ ដូច្នេះ មនុស្សយើងម្នាក់ៗ ប្រហែលជាមិនចង់ជួបវាជាលើកទីពីរ ឬទីបីទេ។ ប្រសិនបើការផ្លាស់ប្តូរពីលើកទីមួយបានមកដល់។
៤.លុយ! គឺជាបញ្ហាចម្បង
ដើម្បីរស់នៅពេញលេញ លុយជារឿងសំខាន់។ អ្នកមិនបាច់គិតដល់ដំណាក់កាលនៃការរៀបការ និងមានកូនទេ។ គ្រាន់តែរស់នៅម្នាក់ឯងក្នុងពេលនេះ វាក៏ពិបាកទៅហើយ។ ហើយបើមានគ្រួសារ ការរៀបចំផែនការហិរញ្ញវត្ថុរបស់គ្រួសារបន្ទាប់ពីរៀបការ គឺជារឿងស្មុគស្មាញធ្វើឲ្យឈឺក្បាល។
៥.គ្មានជំនឿថាជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍
សម័យនេះបង្កើតឱកាសឲ្យយើងជ្រើសរើសច្រើនជាងមុន។ ប្រសិនបើអ្នកគិតចង់នៅលីវពេញមួយជីវិតរបស់អ្នក វាមិនមែនជារឿងចម្លែកទេនៅក្នុងសម័យ និងវ័យនេះ។ ឬសម្លឹងមើលមនុស្សដែលត្រូវបែកគ្នា គឺមិនមែនជាការគិតអវិជ្ជមានតែម្នាក់ឯងទៀតទេ។ ព្រោះជាទូទៅ នៅពេលមនុស្សពីរនាក់ទាក់ទងគ្នា វាអាចចៀសមិនផុតពីការបែកបាក់គ្នា ហើយបន្ទាប់មកដើរផ្លូវផ្សេងគ្នា។ ហើយបើសិន មនុស្សមួយចំនួន ធំឡើងនៅក្នុងសង្គមដែលមនុស្សជុំវិញខ្លួនមិនទទួលបានជោគជ័យក្នុងជីវិតស្នេហា មនុស្សមួយក្រុមនេះ ប្រហែលជាខ្លាចរអាក្នុងការមានគំនិតចង់រៀបការ។
ប្រភព៖ sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]