រាជធានីភ្នំពេញ ៖ ក្នុងវិថីសិល្បៈ នរណាៗក៏ដឹងច្បាស់ថា ពិធីការិនី ងារជាលោកជំទាវ ស៊ឹម សូលីកា ជាអ្នកមានលាក់មុខ ទោះមិនសូវបើកបង្ហាញពីជីវិតឯកជនរឿងមុខជំនួញក្តី តែជីវភាពរស់នៅសព្វថ្ងៃ រូបនាងហ៉ឺហាមិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ ពិសេសគឺខោអាវនិងរបស់ប្រើប្រាស់យីហ៊ោល្បីៗនេះតែម្តង។
មិនតែប៉ុណ្ណោះ តាំងពីរៀបការជាមួយនឹងដៃគូពិធីករ ឯកឧត្តម អេង ឬទ្ធី រួចមក ទោះមិនមានដំណឹងល្អក្តី ប៉ុន្តែជីវិតគូរបស់អ្នកនាងត្រូវមហាជនសរសើរមិនផុតមាត់ ពីមួយថ្ងៃទៅមួយថ្ងៃ ស្វាមីកាន់តែថ្នាក់ថ្នម ផ្អែមល្អែមខ្លាំងដូចគូស្នេហ៍ថ្មីថ្មោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្វាមីទើបឡើងឋានៈ អ្នកនាង ស៉ឹម សូលីកា បើកបង្ហាញវីឡាថ្មី ធំស្កឹមស្កៃ ក្នុងថ្ងៃខួបកំណើតកូនស្រីពៅ មិនចាញ់គីឡូសេដ្ឋីស្រុកខ្មែរប៉ុន្មានឡើយ មើលពីខាងក្រៅស្អាតខ្លាំង រីឯការរៀបចំខាងក្នុងកាន់តែវិសេស ធ្វើឲ្យមហាជនចាប់អារម្មណ៍ សង្ស័យជាផ្ទះទិញទុកឲ្យកូនស្រីតែម្នាក់ជាក់ជាមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]