ភ្នំពេញ៖ គឺជាគូស្នេហ៍មួយគូនៅក្នុងវិស័យសិល្បៈកម្សាន្ត រវាង តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា ដែលអ្នកទាំងពីរបានទាក់ទងមើលចិត្តគ្នាជាច្រើនឆ្នាំទៅហើយ រហូតធ្វើឲ្យហ្វេនៗកំពុងរង់ចាំពីដំណឹងល្អរបស់អ្នកទាំងពីរ បើទោះបីជាកាលពីមួយរយៈកន្លងមក គូស្នេហ៍អ្នកទាំងពីរ ហាក់មានរឿងប្រេះឆាដល់ថ្នាក់លេចឮពីការចែកផ្លូវគ្នា ក៏ដោយ។

ដោយឡែក បន្ទាប់ពីមានភាពស្ងប់ស្ងាត់ អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ គូស្នេហ៍តារាប្រុសស្រីទាំងពីរ បានបង្កនូវភាពភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញសកម្មភាពល្អូកល្អើនជាមួយគ្នា ដែលធ្វើឲ្យហ្វេនៗសង្ស័យពីការវិលត្រឡប់មកមានទំនាក់ទំនងស្នេហាផ្អែមល្ហែមដូចមុន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនធ្វើឲ្យអ្នកគាំទ្រចាំយូរទៀតទេ ក៏ដូចជាបានចូលរួមអបអរ ខណៈនៅក្នុងថ្ងៃនេះផ្ទាល់ ដំណឹងល្អ អ្នកទាំងពីរក៏បានមកដល់ ដោយបានដឹកដៃគ្នា ចូលពិធីភ្ជាប់ពាក្យជាមួយគ្នា ប្ដូរឋានៈពីគូស្នេហ៍ ទៅជាគូដណ្ដឹង ពោរពេញដោយភាពកក់ក្ដៅ និងផ្អែមល្ហែម និងមានក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ធ្វើជាសាក្សី ផងដែរ៕

ប្រភព៖ AMS Infotainment

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា