រាជធានីភ្នំពេញ ៖ ក្រោយទម្លាយតម្រុយជិតចូល រោងភ្ជាប់ពាក្យកាលពីប៉ុន្មានថ្ងៃមុន ពេលនេះ ថ្ងៃហ្វេនៗរងចាំ ចង់ឃើញតារាចម្រៀង ពេជ្រ សោភា និងគូស្នេហ៍តារាសម្តែង ឆឹម សក្កដា ដឹកដៃគ្នាចូលរោងក៏ក្លាយជាការពិត បន្ទាប់ពីសំងំស្ងាត់រៀងៗខ្លួននិងល្បីថាបែកគ្នាទៅហើយ។

យ៉ាងណាមិញ ដំណឹងនេះធ្វើឲ្យហ្វេនៗនៅកើតមន្ទិល ខ្លាចក្រែងត្រឹមជាដំណឹងមិនពិតប្រាកដ ប៉ុន្តែក្រោយឃើញ ផ្ទាំងដេគ័រក្នុងពិធី និងរូបភាពបំពាក់ចិញ្ចៀនហើយនោះ​ ធ្វើឲ្យហ្វេនៗញញឹមបិទមាត់លែងជិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយទម្លាយរូបភាពក្នុងពិធី អ្នកគាំទ្រនាំគ្នាសរសើរពី សម្រស់របស់អ្នកនាង ពេជ្រ សោភា ក្នុងថ្ងៃភ្ជាប់ពាក្យស្រស់ស្អាតខ្លាំង មិនតែប៉ុណ្ណោះ កូនកម្លោះក្រមុំញញឹមស្រស់អស់ពីពោះ ជះចំហាយសុភមង្គលពេញទី ធ្វើឲ្យមហាជននាំគ្នាជូនពរឲ្យIdolទាំងពីរ ស្រឡាញ់គ្នាដល់ចាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម​ ៖

តារាចម្រៀង ពេជ្រ សោភា
តារាសម្តែង ឆឹម សក្កដា
តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា
តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា
តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា
តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា