រាជធានីភ្នំពេញ ៖ តាំងពីចែកផ្លូវគ្នានឹងស្វាមីមក តារាចម្រៀង ពេជ្រ សូលីកា ត្រូវហ្វេនៗសម្គាល់ឃើញយ៉ាងច្បាស់ថា សម្រស់ប្រែស្រស់ស្អាតទាក់ទាញខ្លាំងជាងមុនឆ្ងាយ បើទោះបីជាជីវិតជួបបញ្ហាផ្ទួនៗ តែតារាស្រីរូបនេះ នៅតែបង្ហាញស្នាមញញឹម ភាពស្រស់ស្រាយក្នុងជីវិតជាមួយ ប្អូនស្រី និងកូនប្រុស យ៉ាងរំភើយ ធ្វើឲ្យហ្វេនៗឃើញហើយមានក្តីសុខជំនួស។
ងាកទៅមើលអាជីពជាតារាចម្រៀងវិញ តារាស្រីរូបនេះ កាន់តែមមាញឹកខ្លាំងឡើង ចេញច្រៀងជារៀងរាល់ថ្ងៃមិនរំលងទាល់តែសោះ យ៉ាងណាក៏ដោយ គេក៏ក្រឡេកឃើញរូបនាងតែងបំពេញនាទីជាម្តាយ ឆ្លៀតពេលកំសាន្តជាមួយកូនប្រុសជារឿយៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ ហ្វេនៗចាប់អារម្មណ៍នឹងស្ទាយ៍តុបតែងខ្លួនសាមញ្ញៗ ដើរលេងដល់ប្រទេសថៃ តារាស្រីរូបនេះជះសម្រស់ទាក់ទាញ ឃើញហើយមិនសមជាអ្នកម៉ាក់កូនមួយទេ បើអ្នកនាង ពេជ្រ សូលីកា នៅខ្ញង់មិនចាញ់ក្មេងស្រីទើបធំដូច្នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]