ជប៉ុន៖ ពិតណាស់ បើនិយាយដល់ដល់គូស្វាមីភរិយាដ៏ស្វីតលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជឿថាប្រិយមិត្តប្រាកដជាបានស្គាល់។ ដោយពិធីករ និងពិធីការិនីដ៏ល្បីទាំងពីរូបនេះ ពិតជាបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ។ ជាពិសេស មានមហាជនចូលចិត្តស្រលាញ់ច្រើនផងដែរ។
យ៉ាងណាមិញ បើក្រឡេកមើលការងារវិញ ឃើញថាពីមួយឆ្នាំទល់មួយឆ្នាំ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ពិតជាមានភាពរវល់នឹងការងារជាបន្តបន្ទាប់សឹងដកឃ្លាសម្រាកមិនបាន។ មិនតែប៉ុណ្ណោះ ទោះបីរវល់នឹងការងារ ប៉ុន្តែអ្នកទាំងពីរ នៅតែអាចកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មួយរយៈចុងក្រោយនេះ គេឧស្សហ៍ឃើញលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដឹកដៃគ្នាដើរលេងក្រៅប្រទេសជាញឹកញាប់ ដើម្បីសាងអនុស្សាវរីយ៍រួមគ្នា។ ហើយថ្មីៗនេះ អ្នកទាំងពីបានទៅដើរកម្សាន្តជាមួយគ្នា រួមទាំងកូនស្រីទាំងពីរ នៅឯប្រទេសជប៉ុន មើលទៅហាក់ជាសប្បាយរីករាយ និងមានក្ដីសុខខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ មើលតាមរូបភាពគ្រួសារអ្នកទាំងពីរពិតជាមានភាពកក់ក្ដៅ ពោរពេញដោយសុភមង្គល៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]