ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែល ពិធីករដ៏មានប្រជាប្រិយភាពលោក ជា វិបុល បានរៀបការកសាងជីវិតគ្រួសារជាមួយនឹង ពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ។ ម្យ៉ាងបន្ទាប់ពីរៀបការ គូស្វាមីភរិយាមួយគូនេះ ក៏មានកូនស្រីម្នាក់ ដែលជាតំណក់ឈាមរួមគ្នាផងដែរ។ លើសពីនេះទៅទៀត កូនស្រីអ្នកទាំងពីរ ក៏មានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ទៀតផង។យ៉ាងណាមិញ ជាញឹកញាប់គេតែងឃើញលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បង្ហោះរូបភាពជាមួយកូនស្រីពៅ បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះទៅណាមកណា ប្ដីប្រពន្ធមួយគូនេះតែងនាំកូនស្រីទៅតាមរហូត មិនថាទៅដើរលេង ឬចូលរួមកម្មវិធីផ្សេងៗនោះទេ។
ជាក់ស្ដែង ថ្មីៗនេះលោក ជា វិបុល បានបង្ហោះរូបភាព បង្ហាញពីអារម្មណ៍យ៉ាងរំភើបរីករាយ នៅពេលដែលឃើញកូនស្រីខ្លួនរៀនពូកែ បាននិទ្ទេសA ហើយពិន្ទុ១០០ពេញៗដូច្នេះ។ ក្នុងនោះដែរ លោកបានសរសេរសារអមជាមួយនឹងរូបភាព សរសើរពីកូនស្រីពៅ និងកូនស្រីម្នាក់ទៀតយ៉ាងដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]