ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងថ្ពាល់ខួច មានមន្តស្នេហ៍ ប្រុសខួច ជឿថាប្រិយមិត្តប្រាកដជាស្គាល់ ដោយលោកតែងតែបង្ហាញមុខនៅក្នុងរឿងជាច្រើន។ ម្យ៉ាងភាគច្រើនតួអង្គ ដែលតារារូបនេះសម្ដែងជាតួសំខាន់ ហើយដើរតួឯកគ្រប់រឿងដែលលោកបានសម្ដែងតែម្ដង។
ជាមួយគ្នានេះដែរ ប្រិយមិត្តបានដឹងបានឃើញរួចមកហើយថា ប្រុសខួច ជាសិល្បករមួយរូបមានមុខមាត់ស្អាតបែបធម្មជាតិ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ហ្វេនៗ និងមិត្តរួចអាជីពជាច្រើន ភ្ញាក់ផ្អើល ខណៈរូបលោកបានទៅកែសម្ផស្សផ្លាស់ប្ដូររូបសម្រស់ខ្លួនយ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ក្រោយកែសម្ផស្សរួច ឃើញថាមុខមាត់ ប្រុសខួច ពិតជាប្លែកដូចកូនកាត់យ៉ាងដូច្នោះដែរ ហើយតារារូបនេះនៅតែរក្សាថ្ពាល់ខួចដដែល។ បើមើលតាមរូបភាព ក្រោយសិល្បកររូបនេះកែមុខមាត់រួច លោករឹតតែស្អាតប្លែក ហើយក្មេងជាងមុនថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ មានហ្វេនជាច្រើនកំពុងលង់នឹងមុខមាត់ថ្មីរបស់លោកគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]