រាជធានីភ្នំពេញ ៖​ ជឿជាក់ថា អ្នកលេងបណ្តាញសង្គម ប្រាកដជាជ្រាបច្បាស់ថា ប៉ុន្មានថ្ងៃនេះ ល្បីកក្រើករឿងចាស់របស់តារាចម្រៀង ពេជ្រ សូលីកា ដោយបុគ្គលល្បីឈ្មោះលើហ្វេសប៊ុកម្នាក់ចេញមុខនឹង ទាមទារការឈឺចាប់របស់រូបនាងកាលពី៣ឆ្នាំមុនមកវិញ ដោយសារតែនារីរូបនោះកំពុងមានជម្លោះនឹងតារាស្រី ហ្វីយ៉ាតា។

តួយ៉ាង បើកឆាកការLiveរបស់នារីរូបនោះក៏មានលើកឈ្មោះតារាចម្រៀង ពេជ្រ សូលីកា ចូលរួមផងដែរ រហូតធ្វើឲ្យមានហ្វេនៗជាច្រើននាំគ្នាផ្ញើសារទៅកាន់រូបនាងពីរឿងនេះ ជាហេតុធ្វើឲ្យ រូបនាងបង្ហោះសារប្លែកៗលើបណ្តាញសង្គម ពីរបីថ្ងៃមកហើយ បញ្ជាក់ថា លែងខ្វាយខ្វល់រឿងចាស់ៗតទៅទៀត ព្រោះកន្លងមកហែរឆ្លងច្រើនហើយ ​ទម្រាំនឹងអាចនឹងស្ងប់ស្ងាត់បាន ដូច្នេះកុំជីកកកាយជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយមានបញ្ហានេះ គេឃើញតារាចម្រៀង ពេជ្រ សូលីកា បង្ហោះរូបភាពទៅវត្ត សំពះព្រះសង្ឃ ពោរពេញដោយស្នាមញញឹម គ្រាន់តែមើលរូបភាពប៉ុន្មានសន្លឹកនេះក៏ដឹងច្បាស់ថា រូបនាងជាមនុស្សស្រីរឹងមាំដល់កម្រិតណា ជួបបញ្ហាផ្ទួន ប៉ះពាល់ផ្លូវចិត្តជាង៣ឆ្នាំមិនស្រាកស្រាន្ត ប៉ុន្តែរូបនាងនៅបង្ហាញស្នាមញញឹម ភាពរីករាយជាមួយមហាជនធ្វើធម្មតា គួរឲ្យសរសើរ ស្អាត ពូកែ ហើយថែមទាំងរឹងមាំទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា