អង់គ្លេស៖ លោក Jamie Carragher បានទស្សន៍ទាយថាក្រុមជម្រើសជាតិ ព័រទុយកាល់ បានត្រឹមតំណែងជើងឯករងប៉ុណ្ណោះនៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
Ronaldo ក្នុងនាមជាប្រធានក្រុមជម្រើសជាតិព័រទុយកាល់ នឹងដឹកនាំក្រុមនេះប្រកួតនៅបាល់ទាត់ពិភពលោក ចាប់ពីថ្ងៃទី២០ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ខែធ្នូ ដោយក្នុងនោះព័រទុយកាល់ ត្រូវប៉ះក្រុមជម្រើសជាតិ ហ្កាណា នាថ្ងៃទី២៤ខែវិច្ឆិកា។
ថ្លែងប្រាប់ Sky Sports លោក Jamie Carragher គិតថា ព័រទុយកាល់ នឹងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប៉ុន្តែបានត្រឹមតំណែងជើងឯករងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ព័រទុយកាល់ ស្ថិតនៅពូល H ជាមួយ ហ្កាណា, អ៊ុយរ៉ាហ្កាយ និង កូរ៉េខាងត្បូង៕
ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]