រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងសិល្បៈតាំងពីនៅក្មេង តែតារាស្រី សុភ័ក្រ កុសុម៉ា ទើបនឹងផ្ទុះប្រជាប្រិយភាពខ្លាំង ក្រោយផ្លាស់អាជីពមកជាពិធីការិនីលើកញ្ចក់ទូរទស្សន៍ ដោយសារតែភាពក្រមិចក្រមើម កំប្លែងស្ងួត ធ្វើឲ្យតារាស្រីរូបនេះទទួលការគាំទ្រពីមហាជនខ្លាំងទៅៗគួរឲ្យកត់សម្គាល់ រហូតបើកមុខជំនួញក្រុមតន្ត្រីប្រមូលចំណូលច្រើនជាប្រចាំបន្ថែមទៀតផង។
តួយ៉ាង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ពិធីការិនី កុសុម៉ា ត្រូវហ្វេនៗឃើញហក់លោតយ៉ាងឆាប់រហ័ស ទិញផ្ទះធំស្កឹមស្កៃ ទិញគ្រឿងពេជ្រឲ្យម្តាយ រៀបចំពិធីបុណ្យកឋិនទានជូនអ្នកមានគុណយ៉ាងអធិកអធម មកពេលនេះ ប្តូរជិះរថយន្តថ្មីថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងTikTokរបស់ប្អូនស្រីរបស់ពិធីការិនីរូបនេះគឺ កញ្ញា សុជាតា បានបង្ហោះវីដេអូបើកបង្ហាញរថយន្តថ្មីស្រឡាងរបស់បងស្រីមានតម្លៃប្រហែល២០ម៉ឺនដុល្លារ ភ្ជាប់ជាមួយនឹងសារចូលរួមអបអរសាទរបងស្រី ទទួលសមាជិកថ្មីថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Cheata (@socheata_01) TikTok | Watch Cheata's Newest TikTok Videos
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]