រាជធានីភ្នំពេញ ៖ និយាយដល់ឈ្មោះអ្នកលក់អនឡាញ ម៉ូលីកា មហាជនភាគច្រើនប្រាកដជាបានស្គាល់ ជាអតីតតារាស្រី ដែលកាក់កបខ្លាំងមិនធម្មតាលើវិស័យអនឡាញ ប្រើជីវិតហ៉ឺហាមិនចាញ់គីឡូអភិជនប៉ុន្មានឡើយ ផ្ទះវីឡាធំស្កឹមស្កៃ រថយន្តទំនើបពេញផ្ទះ ជាពិសស មួយរយៈចុងក្រោយនេះ រូបនាងក៏ត្រូវគេចាប់អារម្មណ៍នឹងមុខរបរថ្មី ជាមេតុនទីនរបស់រូបនាងផងដែរ។

តួយ៉ាង កាលពីព្រឹកមិញនេះ អ្នកលេងបណ្តាញសង្គមទាស់ចិត្តនឹងអតីតតារាស្រី ម៉ូលីកា ជាខ្លាំង ក្រោយស្ងប់ស្ងាត់មិនសូវមានបញ្ហាលើហ្វេសប៊ុកមួយរយៈធំទៅហើយ តែពេលនេះ បែរជាត្រូវគេរិះ.គន់ចាស់ដៃ ដោយនិយាយថា តារាសម្តែង សឿ សុធារ៉ា ជាមនុស្សឆ្កួ.តទើបគេឯងលើកលែង រឿងលុយតុនទីនដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញការឆ្លើយតបពីតារាស្រី សុធារ៉ា នៅឡើយទេ ប៉ុន្តែងាកទៅមើល ចែគេន ម្ចាស់កណ្ណិកាសាឡន ជាបុគ្គលនៅតាមជ្រោមជ្រែងអ្នកនាង សុធារ៉ា និងកូនៗ តាំងពីថ្ងៃបាត់បង់ម្តាយរហូតមកដល់ពេលនេះ ចេញមុខឆ្លើយតបចុកៗទៅកាន់ អ្នកនាង ម៉ូលីកា យ៉ាងដូច្នេះថា ៖

ចែគេន

គួរបញ្ជាក់ផងដែរថា វិបត្តិផ្លូវចិត្តរបស់ អ្នកនាង សឿ សុធារ៉ា សព្វថ្ងៃនេះ ហាក់មិនទាន់ប្រសើរខ្លាំងឡើយ ដោយរូបនាងនៅតែនិយាយមិនទាន់ដឹងច្បាស់លាស់នៅឡើយ តែយ៉ាងណាក្តី ម្ចាស់សាឡនមួយកន្លែងនេះ នៅតាមរក្សាអ្នកនាង សឿ សុធារ៉ា ជានិច្ច ធ្វើឲ្យមហាជនកោតសរសើរពីទឹកចិត្ត ចែគេន គ្រប់ៗគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង ម៉ូលីកា
ចែគេន
អ្នកនាង សឿ សុធារ៉ា និងចែគេន
សំណេររបស់ កណ្ណិកាសាឡន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា